រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យដើម្បីរៀបចំ និងកែលម្អ សន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន នៅតំបន់រមណីយដ្ឋានទេសចរណ៍ភ្នំសំពៅ

  • 390
  • ដោយ Admin

ព្រឹកថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អអភិបាល នៃគណៈអភិបាលខត្តបាត់ដំបង អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យដើម្បីរៀបចំ និងកែលម្អសន្តិសុខសណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន នៅតំបន់រមណីយដ្ឋានទេសចរណ៍ភ្នំសំពៅ ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។
ក្នុងការចុះពិនិត្យទីតាំងរមណីយដ្ឋានទេសចរណ៍ភ្នំសំពៅនេះក៏មានការអញ្ជើញចូលរួមពី លោក ឆាយ ម៉ាទីណាល់ អភិបាល នៃគណៈអភិបាលខេត្ត ប្រធានមន្ទីរទេសចរណ៍ខេត្ត ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួន ព្រមទាំងមន្ត្រីជំនាញមួយចំនួនទៀត អាជ្ញាធរ ស្រុក ឃុំ បានអញ្ជើញចូលរួមផងដែរ
សូមជម្រាបថា រដ្ឋបាលខេត្តបាត់ដំបងបានបង្កើតគណៈកម្មការចុះរៀបចំសណ្ដាប់ធ្នាប់ នៅតំបន់ទេសចរណ៍ភ្នំសំពៅនេះ គឺដើម្បីចុះស្វែងយល់ និងកែលម្អ សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យបរិស្ថាន នៅតំបន់រមណីយដ្ឋានទេសចរណ៍ភ្នំសំពៅនេះ ដើម្បីឈានលុបបំបាត់នូវសំណង់អនាធិបតេយ្យ ទីតាំងលក់ដូរគ្មានសណ្តាប់ធ្នាប់ល្អ និងការរៀបចំកែលម្អនូវសោភ័ណភាព អនាម័យ និងបរិស្ថាននៅទីនោះឱ្យមានភាពប្រសើរឡើង ក្នុងការទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដើម្បីមកទស្សនាកម្សាន្ត នៅទីនេះ។

អត្ថបទទាក់ទង