រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មការខេត្តជំរុញរៀបចំសណ្ដាប់ធ្នាប់តំបន់ភ្នំសំពៅ នៃស្រុកបាណន់ ខេត្តបាត់ដំបង

  • 182
  • ដោយ Admin

នៅរសៀល ថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការខេត្តជំរុញរៀបចំសណ្ដាប់ធ្នាប់តំបន់ភ្នំសំពៅ នៃស្រុកបាណន់ ខេត្តបាត់ដំបង ។
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា ភ្នំសំពៅជាតំបន់រមណីយដ្ឋានដ៏សំខាន់ និងមានឈ្មោះល្បីល្បាញរបស់ខេត្តបាត់ដំបង យើងត្រូវតែរួមគ្នា និងធ្វើការប្តេជ្ញា រៀបចំកែលម្អនូវភាពអសកម្មទាំងឡាយ ទើបស្ថានភាពនៃភាពអាណាធិបតេយ្យនៅតំបន់រមណីយដ្ឋានភ្នំសំពៅ មានភាពល្អប្រសើរឡើងវិញ ។
ឯកឧត្តម សុខ លូ បានបញ្ជាក់ថា អាជ្ញាធរខេត្តបានសម្រេចចិត្តត្រូវតែរៀបចំធ្វើឱ្យបានស្អាត ក្នុងនោះឯកឧត្តម បានជំរុញដល់មន្ទីរជំនាញមានមន្ទីរទេសចរខេត្ត មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងមន្ទីរធម្មការនិងសាសនាខេត្ត ត្រូវរួមគ្នាធ្វើការរៀបចំសណ្តាប់ធ្នាប់នៅតំបន់នោះឱ្យបានល្អ ។
ឯកឧត្តម បានបន្តទៀតថាគោលបំណង នៃការរៀបចំសណ្តាប់ធ្នាប់សន្តិសុខនៅរមណីយដ្ឋានភ្នំសំពៅ ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង សំដៅលើកកម្ពស់សោភ័ណភាព សុវត្ថិភាពសាធារណៈ របៀបរៀបរយក្នុងតំបន់ភ្នំសំពៅ ព្រមទាំងការជំរុញឲ្យរៀបចំផែនការអភិវឌ្ឍន៍និងអភិរក្សរតំបន់ភ្នំសំពៅឱ្យមានលក្ខណៈសមាហរណកម្មទៅតាមផែនការរៀបចំទឹកដីខេត្តបាត់ដំបង ផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្ត និងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរបស់ខេត្តឲ្យមានការរីកចម្រើន ផងដែរ ៕

អត្ថបទទាក់ទង