រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលើកទី៣៩ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣

  • 518
  • ដោយ Admin

នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសាមញ្ញលើកទី៣៩ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ នៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។
នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកនាយកទីចាត់ការ ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាព និងអស់លោក លោកស្រីពាក់ព័ន្ធមួយចំនួនទៀត។
នៅក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ បានធ្វើការប្រជុំពិភាក្សាអនុម័តលើរបៀបវារៈដូចជា ៖
១-ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣៨ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២
២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២២ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តបាត់ដំបង
៣-ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២២ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តបាត់ដំបង
៤-ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងប្រតិទិនការងារសម្រាប់ដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥)
៥-ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងផែនការថវិកាឆ្នាំ២០២៣ និងផែនការបីឆ្នាំរំកិល(២០២៣-២០២៥)
៦-សំណួរ ចម្លើយ និងការបញ្ចេញមតិយោបល់
៧-ពិនិត្យ និងអនុម័តលើការតែងតាំង និងប្រគល់ភារកិច្ចមន្រ្ដីរាជការចំណុះក្នុងរចនាសម្ព័ន្ធសាលាខេត្តបាត់ដំបង
៨-ប្រសាសន៍បូកសរុប និងផ្ដាំផ្ញើរបស់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត៕

អត្ថបទទាក់ទង