រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ហឿង សុគន្ធ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងស្រាវជ្រាវការប្រើប្រាស់ប័ណ្ណព្រំដែនកម្ពុជា-ថៃ គំរូចាស់(ព័ណ៌លឿង) ផុតសុពលភាព ដែលចេញដោយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍តាមច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ ក្នុងខេត្តបាត់ដំបង ។

  • 1.2ពាន់
  • ដោយ Sotheavy

រសៀលថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ហឿង សុគន្ធ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យ និងស្រាវជ្រាវការប្រើប្រាស់ប័ណ្ណព្រំដែនកម្ពុជា-ថៃ គំរូ ចាស់(ព័ណ៌លឿង) ផុតសុពលភាព ដែលចេញដោយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍តាមច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ ក្នុងខេត្តបាត់ដំបង នៅសាលប្រជុំសាលាស្រុកកំរៀង ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក អភិបាល អភិបាលរងស្រុកទាំង៤ ជាប់ព្រំដែនថៃ លោកប្រធានទីស្នាក់ការច្រកទ្វារព្រំដែនទាំង៥ ក្នុងខេត្តបាត់ដំបង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វាព្រំដែន និងកងកម្លាំង សមត្ថកិច្ចដែលនៅច្រកទ្វារព្រំដែន ដែលមានការពាក់ព័ន្ធ ។

សូមជម្រាបថា កន្លងមករដ្ឋបាលខេត្តបាត់ដំបង បានធ្វើសេចក្តីជូនដំណឹង ស្តីពីការប្រើប្រាស់ប័ណ្ណព្រំដែនកម្ពុជា-ថៃ គំរូថ្មីពណ៌ខៀវ ដែលចេញដោយរដ្ឋបាលខេត្តបាត់ដំបង ជំនួសប័ណ្ណព្រំដែនកម្ពុជា-ថៃ ពណ៌លឿង ដែលចេញដោយ ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍តាមច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ ។

ដោយយោងតាមអនុក្រឹត្យលេខ ២៧២ អនក្រ បក ចុះថ្ងៃទី ២៨ ខែធ្នូ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីប័ណ្ណព្រំដែនកម្ពុជា-ថៃ និងប្រកាសលេខ១៤៧៧ ប្រក ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ នីតិវិធីនៃការផ្ត់ប័ណ្ណព្រំដែន កម្ពុជា-ថៃ រដ្ឋបាលខេត្តបាត់ដំបង បានចាប់ផ្តើមដំណើរការចេញប័ណ្ណព្រំដែកម្ពុជា-ថៃគំរូថ្មី ពណ៌ខៀវ ចាប់តាំងពីថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៩ មកម្លេះ ។ ប័ណ្ណព្រំដែនគំរូថ្មីនេះ បានបន្តធ្វើជមនួសប័ណ្ណព្រំដែនគំរូចាស់ពណ៌លឿង ដោយរាជរដ្ឋាភិបាលបានបញ្ឈប់ការផ្ត់ជួន តាមអនុក្រឹត្យលេខ ២៧២ អនក្រ បក ចុះថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៦ ។

អត្ថបទទាក់ទង