រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ បានអញ្ជើញផ្តល់រថយន្តគិលានសង្រ្គោះចំនួន០១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង ជូនដល់ស្នងការដ្ឋាននគរបាលខេត្ត

  • 518
  • ដោយ Admin

ឯកឧត្តម សុខ លូ បានអញ្ជើញផ្តល់រថយន្តគិលានសង្រ្គោះចំនួន០១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង ជូនដល់ស្នងការដ្ឋាននគរបាលខេត្ត ក្នុងការពន្លឿននៃការងារសង្រ្គោះជនរងគ្រោះ និងពន្លត់អគ្គិភ័យក្នុងខេត្តបាត់ដំបងឱ្យកាន់តែឆាប់រហ័ស

នៅព្រឹកថ្ងៃសុកក្រ ១០កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើការប្រគល់ នូវរថយន្ត គិលានសង្រ្គោះចំនួន០១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង ដែលជាជំនួយពីទីក្រុងសេជុងនៃសាធារណៈរដ្ឋកូរ៉េ តាមរយៈ រដ្ឋបាលខេត្តបាត់ដំបង ជូនដល់ ស្នងការដ្ឋានគរបាលខេត្តបាត់ដំបង ដើម្បីយកទៅប្រើប្រាស់ក្នុងការងារសង្រ្គោះបឋមជនរងគ្រោះ និងការងារពន្លត់អគ្គិភ័យបានទាន់ពេលវេលា ។

គួរបញ្ជាក់ផងដែរថា កន្លងមកនេះ រដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងសេជុង នៃសាធារណៈរដ្ឋកូរ៉េ បានបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយដើម្បីពង្រឹងដល់ចំណងមិត្តភាពរវាងរដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលទីក្រុងសេជុង នៃសាធារណៈរដ្ឋកូរ៉េ ហើយរដ្ឋបាលទីក្រុងសេជុងក៏ធ្លាប់បានប្រគល់ជូននូវរថយន្តគិលានសង្រ្គោះចំនួន០២គ្រឿងដល់រដ្ឋបាលខេត្តបាត់ដំបងរួចម្ដងមកហើយ ដើម្បីបម្រើឲ្យផលប្រយោជន៍រួមក្នុងខេត្តបាត់ដំបងទាំងមូលផងដែរ ៕

អត្ថបទទាក់ទង