ថ្ងៃអង្គារ៍ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩
ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមពីធីបើកវេទិកានៃយុទ្ធ នាការ ”ការកាត់បន្ថយនូវការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយពីកន្ត្រកបរិស្ថាន” ក្រោមអធិបតីភាព លោកជំទាវ ងិន លីណា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះ ដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាននៅបរិវេណផ្សាធំ (ផ្សាណាត់) ក្រុងបាត់ដំបង ។
កាកសំណល់ថង់ប្លាស្ទិក គឺជាបញ្ហាមួយដែលពិបាកដោះស្រាយ និងវាថែមទាំងបានបង្កនូវផលប៉ះពាល់ដល់បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ អនាម័យ សោភណ្ឌភាពទីក្រុង និង មុខមាត់ របស់ប្រទេសកម្ពុជាទាំងមូលទៀតផង។
នេះគឺជាការថ្លែងលើកឡើង របស់លោកជំទាវ ងិន លីណា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះ ដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន ដែលបានគូសបញ្ជាក់នៅក្នុងឱកាសបើកវេទិកានៃយុទ្ធ នាការ ”ការកាត់បន្ថយនូវការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វ ផ្សាយពីកន្ត្រកបរិស្ថាន” ។ ហើយវាក៏ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ក្នុងគោលបំណ ងដើម្បីជំរុញឱ្យប្រជាពលរដ្ឋគ្រប់ទិសទី។ជាពិសេ សប្រជាជនដែលរស់នៅទីប្រជុំជនក្រុងបាត់ដំបង បានយល់ដឹង និងចូលរួម ក្នុងការកាត់បន្ថយ នូវការប្រើប្រាស់ថង់ប្លាស្ទិក ដែលយើងកំពុងតែប្រើ ប្រាស់វាសព្វថ្ងៃនេះ ថែមទាំងបានផ្ដល់នូវផលអា ក្រក់យ៉ាងធ្ងន់ធ្ងរក្នុងការបំផ្លាញបរិស្ថានដោយបង្កជាហានិភ័យ ជាគ្រោះធម្មជាតិ ការកើនឡើងកម្ដៅផែនដី គ្រោះទឹកជំនន់ ខ្យល់ព្យុះជាដើម...។ ទាំងនៅកម្ពុជា និងលើពិភពលោក។
ថ្លែងស្វាគមន៍ក្នុងពិធីបើកយុទ្ធនាការកាត់បន្ថ យការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្ វផ្សាយពីកន្ត្រកបរិស្ថានក្នុងខេត្តឯ.ឧ អ៊ុយ សុធាវី អភិបាលរងខេ ត្ត ជាតំណាង ឯ.ឧ ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ថា៖បច្ចុ ប្បន្នសំណល់ ថង់ប្លាស្ទិកនៅតាមបណ្តាទីប្រជុំជន បានកើនឡើងគួរឲ្យកត់សម្គាល់ពីអ្នកប្រើប្រាស់ក្នុ ងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ហើយបញ្ហានេះ បានជះឥទ្ធិពលអវិជ្ជមាន ទៅដល់សោភ័ណភាពទីក្រុង សុខុមាលភាពប្រជាពលរដ្ឋ និងប៉ះពាល់ដល់ភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនានាទៀតផង។ ឯ.ឧ អភិបាល រងខេត្តបាត់ដំបង ការបើកយុទ្ធនាការថ្ងៃនេះ គឺជាការឆ្លើយតប ក្នុងគោលបំណង ផ្តោតសំខាន់៖ ១. ផ្សព្វផ្សាយជាផ្លូវការនូវចលនាទូលំទូលាយកាត់ប ន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា តាមគោលការណ៍ស្ម័គ្រចិត្ត ក៏ដូចជាជំរុញការអនុវត្តអនុក្រឹត្យ របស់រាជរដ្ឋាភិបាល"ស្ដីពីការគ្រប់គ្រងថង់ប្លាស្ទិក", ២. ជំរុញនិងលើកទឹកចិត្តដល់អាជីវករឱ្យបញ្ឍប់ជាអ ចិន្ត្រៃយ៍នូវការផ្ដល់ថង់ប្លាស្ទិកដោយមិនគិតថ្លៃជូនដល់អតិថិជន, និង ៣.ចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅ របស់ប្រជាជន នៅតាមសហគមន៍ផលិតកន្រ្តក កញ្ជោរ។
លោកជំទាវ ងិន លីណា អគ្គនាយក នៃ អគ្គ នាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន នៃក្រ សួងបរិស្ថាន បានថ្លែងបន្តទៀតថា៖ ស្មារតីនៃការប្រារព្ធនិងបើកយុទ្ធនាការ នៅពេលនេះ នឹងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការយល់ដឹងហើយយកការយល់ដឹងក្នុងឱកាសនេះប្រែក្លាយជាការអនុវត្តជាក់ស្តែង និងអនុវត្តជាប្រចាំដើម្បីបុព្វហេតុបរិស្ថានទាំងនៅក្នុងខេត្តខ្លួននិងព្រះរាជា ណាចក្រកម្ពុជាទាំងមូល។ លោកជំទាវ ក៏បានកត់សម្គាល់ទៀតថា៖ ថង់ប្លាស្ទិក វាបានបង្កធ្វើឲ្យស្ទះប្រព័ន្ធលូបង្ហូរទឹក បណ្ដាលឲ្យមានផលប៉ះពាល់ចំ ពោះការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មេងៗត្រូវផ្អាកការសិក្សាយ៉ាងតិចមួយ ថ្ងៃ នៅពេលមានទឹកលិច និងបង្កបញ្ហាឲ្យស្ទះលូដោយសារតែសំរាម ឬកាកសំណល់ថង់ប្លាស្ទិក។
លោកជំទាវ ងិន លីណា ក៏បានថ្លែងសង្កត់ធ្ងន់ទៀតថា៖ ដើម្បីបុព្វហេតុបរិស្ថានភពផែនដី តុល្យ ភាពអេកូឡូស៊ី និង ការអភិវឌ្ឍន៍ ប្រកបដោយចីរ ភាពសម្រាប់ជាផលប្រយោជន៍រួមដល់មនុស្សជាតិគ្រប់ជាតិសាសន៍និងការរីកចម្រើនក្នុងពិភពលោកទាំងមូល។យុទ្ធនាការថ្ងៃនេះ គឺធ្វើឡើងក្នុងគោល បំណងដាស់សតិអារម្មណ៍មនុស្សគ្រប់ៗរូប។ជាពិ សេសបងប្អូនអាជីវករ ឱ្យមានការយកចិត្តទុកដាក់គិតគូរពីហានិភ័យបរិស្ថាននានា ជាពិសេសពីការ ប្រែប្រួលអាកាសធាតុ បញ្ហាជីវៈចម្រុះ ការគ្រប់គ្រ ងសំណល់គ្រប់ប្រភេទនិងគ្រោះធម្មជាតិ...។ល។ ដែលតែងតែកើតមានមកលើភពផែនដី និង ជួយពញ្ញាក់ស្មារតីដល់សហគមន៍ជាតិយើងទាំងអស់ គ្នាឱ្យយកចិត្តទុកដាក់ពីបញ្ហាបរិស្ថាន ដើម្បីជាប្រ យោជន៍ដល់មនុស្សជាតិ គ្រប់ៗរូប គ្រួសារនីមួយៗ និង សេដ្ឋកិច្ចសង្គមជាតិយើង ទាំងមូល។
លោកជំទាវ ក៏បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករលក់ដូរនៅក្នុងផ្សារណាត់បា ត់ដំបង និងកន្លែងដ៏ទៃទៀត ជាពិសេស មន្ត្រីរាជ ការ កងកម្លាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងនៅតាមទីវត្តអារាមនានាត្រូវធ្វើអនាម័យដើម្បីថែរក្សាគុណភាពបរិស្ថាន នៅតាមសហគមន៍នា នាទូទាំងរាជធានីខេត្តនិងត្រូវបំផុសធ្វើយុទ្ធនាការ សំអាតអនាម័យបរិស្ថានតាមលំនៅដ្ឋាន តាមទីធ្លាសាធារណៈ និងចូលរួមដាំដើមឈើបង្កើតផ្ទៃបៃត ង ។ល។ដែលកិច្ចការទាំងនេះគឺជាការងារបរិស្ថានមួយដ៏សំខាន់ ឲ្យស្មារតី នៃ ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយពីកន្ត្រកបរិស្ថានក្លាយជាការបណ្ដុះនូវមនសិការមួយថ្មីបន្ថែមទៀតដល់សាធារណជនក្នុងសកម្មភាពចូលរួមយ៉ាងស កម្មក្នុងកិច្ចគាំពារបរិស្ថានធម្មជាតិ ក្នុងការចូលរួមចំណែកលើកស្ទួយដល់ការអភិវឌ្ឍន៍សេដ្ចកិច្ចនិងសង្គម លើកស្ទួយដល់គោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រមុខ៕ apsaracentral