ថ្ងៃចន្ទ ១០រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៩
ឯកឧត្តម ច័ន្ទ សុផល តំណាងរាស្ត្រមណ្ឌលបាត់ដំបង អមដំណើរដោយ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត បានចូលរួមដង្ហែសព ឯកឧត្តម សំបូរ ផូ អតីតប្រធានមន្ទីរប្រធាមឧស្សាហកម្ម និងសិប្បកម្មខេត្តបាត់ដំបង ។
នៅក្នុងពិធីនេះ ឯកឧត្តម លោក លោកស្រី មន្ទីរ អង្គភាព និងតំណាងសមាជិកក្រុមប្រឹក្សាឃុំកំរៀង បានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ធ និងជូនដំណើរ ឯកឧត្តម សំបូរ ផូ ជាចុងក្រោយ។
ពិធីដង្ហែសព និងគោរពវិញ្ញាណក្ខ័ន្ធឯកឧត្តម សំបូរ ផូ មានការអញ្ជើញចូលរួមមាន មន្ត្រីរាជការសាលាខេត្ត ប្រធាន អនុប្រធាន មន្ទីរ អង្គភាព និងបងរប្អូនប្រជាពលរដ្ឋ យ៉ាងកោះករ ។
នៅក្នុងពិធីនេះដែល ឯកឧត្តម ក៏សម្តែងនូវសោកស្តាយយ៉ាងខ្លាំងនៃបាត់បង់ ឯកឧត្តម សំបូរ ផូ ដែលថ្នាក់ដឹកនាំដ៏ឧត្តុង្គឧត្តម ជាចាស់ព្រឹទ្ធីចារ្យ និងជាមេគ្រួសារ បិតា ជីតា ជាគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រណីថ្លៃថ្លា ៕










