រដ្ឋបាលខេត្តបាត់ដំបង ចូលរួមគោរពវិញ្ញាណក្ខ័ន្ធ ឯកឧត្តម សំបូរ ផូ អតីតប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តបាត់ដំបង
ថ្ងៃសៅរ៍ ៨រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៩ រដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយ លោក ឆាយ ម៉ាទីណាល់ នាយករដ្ឋបាលសាលាខេត្តបាត់ដំបង បានដឹកនាំមន្ត្រីរាជការសាលាខេត្ត មន្ទីរជុំវិញខេត្ត ចូលរួមគោរពវិញ្ញាណក្ខ័ន្ធ ឯកឧត្តម សំបូរ ផូ អតីតប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តបាត់ដំបង ។
ពិធីគោរពវិញ្ញាណក្ខ័ន្ធឯកឧត្តម សំបូរ ផូ មានការអញ្ជើញចូលរួមមាន លោកនាយក នាយករង រដ្ឋបាលខេត្ត លោកនាយក នាយករងទីចាត់ការ លោកប្រធាន អនុប្រធាន អង្គភាពចំណុះរដ្ឋបាលខេត្ត និងលោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ ជុំវិញខេត្ត ។
ក្នុងឱកាសនេះដែល លោក ឆាយ ម៉ាទីណាល់ បាននាំយកលិខិតរំលែកទុក្ខរបស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងថវិកាមួយចំនួនជូនដល់គ្រួសារនៃសព។
នៅក្នុងពិធីនេះដែលលោកក៏សម្តែងនូវសោកស្តាយនៃបាត់បង់ ឯកឧត្តម សំបូរ ផូ ដែលថ្នាក់ដឹកនាំដ៏ឧត្តុង្គឧត្តម ជាចាស់ព្រឹទ្ធីចារ្យ និងជាមេគ្រួសារ បិតា ជីតា ជាគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រណីថ្លៃថ្លា ៕





