រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីបុណ្យវិសាខបូជា នៅបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង

  • 533
  • ដោយ Admin

នៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងលោកជំទាវ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យវិសាខបូជា និងដង្ហែក្បួនវិសាខបូជា នៅបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង ។


ក្នុងនោះដែរ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រីមន្រ្ដីរាជការមកពីមន្ទីរអង្គភាព ព្រះសង្ឃ តាជី យាយជី ប្រជាពលរដ្ឋ និស្សិត សិស្សានុសិស្ស និងពុទ្ធបរិស័ទក្នុងខេត្តបាត់ដំបងផងដែរ ។


វិសាខបូជា គឺជាពិធីបុណ្យមួយដែលពុទ្ធសាសនិកចាត់ទុកថា មានសារសំខាន់បំផុតក្នុងចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា ពីព្រោះជាការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបីនៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងបរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងនៅចំថ្ងៃ ១៥កើត ពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ក្នុងខែពិសាខដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ
គួរបញ្ជាក់ផងដែរថា ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ រយៈពេល២ឆ្នាំកន្លងទៅនេះ បានរារាំងក្នុងការប្រារព្ធពិធីសាសនានានាដែលមានការជួបជុំគ្នា ប៉ុន្តែសម្រាប់ឆ្នាំ២០២២នេះ ដោយសារតែនយោបាយស្រោចវ៉ាក់សាំងកូវីដ-១៩ បានធ្វើការចាក់ជូនប្រជាពលរដ្ឋបានយ៉ាងជោគជ័យ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកប្រទេសឡើងវិញ និងបានអនុញ្ញាតឲ្យមានការរៀបចំពិធីបុណ្យសាសនា និងពិធីបុណ្យផ្សេងៗទៀតឡើងវិញ បង្កលក្ខណៈដល់រដ្ឋបាលខេត្តបាត់ដំបង អាចរៀបចំពិធីបុណ្យវិសាខបូជា និងដង្ហែក្បួនវិសាខបូជា ហើយប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយ ក៏បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ៕

អត្ថបទទាក់ទង