រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន អភិបាលស្តីទី នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទផ្សព្វផ្សាយអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៧ សាលាអនុគណក្រុងបាត់ដំបង​។​

  • 1.4ពាន់
  • ដោយ Sotheavy

រសៀលថ្ងៃព្រហស្បតិ៍ ៦ រោច ខែចេត្រ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន អភិបាលស្តីទី នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទផ្សព្វផ្សាយអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៧ សាលាអនុគណក្រុងបាត់ដំបង​។​

ក្នុងពិធីនេះក៏មានការនិមន្ត និងអញ្ជើញពី ព្រះមេគណខេត្តព្រះមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការក្រោមឱវាទមន្ទីរធម្មការនិងសាសនាខេត្ត លោកអភិបាលក្រុង អាចារ្យ​គណៈកម្មការ​វត្ត​តំណាងចៅសង្កាត់ក្នុងក្រុងបាត់ដំបង។​

ក្នុងពិធីនោះដែរ ឯកឧត្តមអភិបាលខេត្តស្តីទី បានសម្តែងនូវការកោតសរសើរដោយ ស្មោះនិងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ ព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គនិងពុទ្ធសាសនិកទាំងអស់ ព្រមទាំងពុទ្ធបរិស័ទដែលបានរួមគ្នាទ្រទ្រង់ព្រះពុទ្ធសាសនាអោយ មានការរីកចម្រើនសមស្របទៅនឹងការអភិវឌ្ឍរបស់សង្គមជាតិយើងជាពិសេសការចូលរួមឧបត្ថម្ភគាំទ្រចាសម្ភារៈ​ថវិកាជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង។ទន្ទឹមនឹងនេះឯកឧត្តមបណ្ឌិតមានក្តីរីករាយណាស់ដោយបានឃើញនូវកម្លាំងសាមគ្គីធម៌ដ៏ល្អប្រសើររបស់ព្រះសង្ឃទាំងពីរគណៈ ពុទ្ធសាសនិកជនរួមសាមគ្គីក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេចព្រះអគ្គសង្ឃរាជទាំងពីរព្រះអង្គ។នៅតាមទីវត្តអារាមលោកតាជី លោកយាយជីលោកមានសន្តានចិត្តជ្រះថ្លាបានលះបង់កម្លាំងកាយចិត្តបូជាចំពោះព្រះរតនត្រ័យនិងបានជួយអប់រំកូនចៅអោយប្រតិបត្តិតែអំពើល្អដែលជាការរួមចំណែកកសាងមនុស្សល្អរបស់សង្គមជាតិយើង។

ឯកឧត្តម បានគូសបញ្ជាក់ទៀតថាស្របទៅនឹងការរីកចម្រើនទាំងនេះក៏យើងនៅមានបញ្ហាមួយចំនួនដែលត្រូវរួមគ្នាដោះស្រាយដោយឈរលើទស្សនៈថាព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម។ការពិគ្រោះពិភាក្សាលើបញ្ហាបច្ចុប្បន្នភាពដែលមហាសន្និបាតនឹងលើកឡើងគឺជាប្រការមួយសមស្របនិងចាំបាច់ត្រូវដោះស្រាយចំពោះមុខ។ ជាមួយគ្នានេះ ឯកឧត្តមក្នុងនាមរដ្ឋបាលខេត្តបានមានមតិផ្តាំផ្ញើដល់អង្គពិធីទាំងមូល មេត្តាជួយបន្តធ្វើការផ្សព្វផ្សាយអប់រំលើកកម្ពស់ការយល់ដឹងអំពីផលលំបាកនៃការប្រើប្រាស់គ្រឿងញៀន ការចូលរួមផ្សព្វផ្សាយអំពីគោរពច្បាប់ចរាចណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្តបាត់ដំបងនៅឲ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចណ៍ទាំងអស់គ្នា ។

ទន្ទឹមនឹងនេះឯកឧត្តម បានបញ្ជាក់ថាសូមចងចាំថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា ការគោរពសិទ្ធិសេរីភាពខាងជំនឿនិងសាសនាលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនិងបង្កលក្ខណៈសម្បត្តិល្អដល់សកម្មភាពនៃសាសនាផ្សេងៗទៀតដោយផ្អែកលើមូលដ្ឋានថែរក្សាសាមគ្គីរវាងប្រជាជន ស្ថិរភាពនយោបាយនិងសណ្តាប់ធ្នាប់សង្គមដោយរារាំងការរើសអើងនិងការបែងចែកក្នុងសង្គមដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿនិងសាសនា។

អត្ថបទទាក់ទង