រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីបំបួសភ្នំខ្សាច់ និងពិធីទទួលទេវតាឆ្នាំថ្មី នៅបរិវេណសាលាខេត្តបាត់ដំបង

  • 233
  • ដោយ Admin

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីបំបួសភ្នំខ្សាច់ និងពិធីទទួលទេវតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី បុត្រីទី៥ នៃកបិលមហាព្រហ្ម ដែលពិធីនេះមានការអញ្ជើញចូលរួម ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្ដីរាជការមួយចំនួនផងដែរ ដែលពិធីនេះបានរៀបចំឡើងនៅក្នុងបវិវេណសាលាខេត្តបាត់ដំបង មុខសារៈមន្ទីរប្រវត្តិសាស្រ្ត រដ្ឋបាលខេត្តបាត់ដំបង (អគារបុរាណសាលាខេត្តបាត់ដំបង) ។


ក្នុងនាមក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុយ រី និងក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានធ្វើការសម្បូងសង្រូងបួងសួងដល់ទេវយតាឆ្នាំថ្មី ព្រះនាម កិរិណីទេវីរបស់កបិលមហាព្រហ្ម សូមតាមបីបាច់ ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរជូនដល់មន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងចៀសផុតរោគាព្យាធិទាំងឡាយទាំងពួងកុំបីអាក់ខានឡើយ ដើម្បីបន្តរួមចំណែក កសាង និងអភិវឌ្ឍន៍ខេត្តបាត់ដំបង ឲ្យកាន់រីកចម្រើនស្ថិតស្ថេរជានិច្ចនិរន្តរ៍ ៕

អត្ថបទទាក់ទង