រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម អ៊ុយ សុធាវី អញ្ជើញចូលរួម សិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការៀបចំផែនការធន់នឹងអាកាសធាតុសម្រាប់ទីក្រុងដោយប្រើឧបករណ៍ប្រព័ន្ធគាំទ្រ ការធ្វើសេចក្តីសម្រេចចិត្តធន់នឹងការប្រែប្រួលអាកាសធាតុនៅខេត្តបាត់ដំបង ។

  • 1.3ពាន់
  • ដោយ Sotheavy

ព្រឹកថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការៀបចំផែនការធន់នឹងអាកាសធាតុសម្រាប់ទីក្រុងដោយប្រើឧបករណ៍ប្រព័ន្ធគាំទ្រ ការធ្វើសេចក្តីសម្រេចចិត្តធន់នឹងការប្រែប្រួលអាកាសធាតុ ក្រោមអធិបតីភាព ឯកឧត្តម ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត សាបូ អូហ្សាណូ រដ្ឋ លេខាធិការក្រសួងបរិស្ថាន និងជាប្រធានសម្របសម្រួលកម្មវិធីយុទ្ធសាស្ត្រសម្រាប់ភាពធន់នឹងអាកាសធាតុ នៅសណ្ឋាគារខេមរា១ ក្រុងបាត់ដំបង។

សិក្ខាសាលាបណ្តុះបណ្តាលនេះ ក្រោមកិច្ចគាំទ្រហិរញ្ញប្បទានពីមូលនីធិវិនិយោគអាកាសធាតុ តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងផ្តោតនិងប្រធានបទសំខាន់ៗ ១. លើការពង្រឹងចំណេះដឹងនិងជំនាញលើការរៀបចំធ្វើផែនការ និងអភិវឌ្ឍន៍ទីក្រុងធន់នឹងការប្រែប្រួលអាកាសធាតុ(ដោយយកទីក្រុងបាត់ដំបង ជាករណីសិក្សា សម្រាបយសិក្ខាសាលាបណ្តុះបណ្តាលនេះ)។ ២. បង្ហាញ និងកសាងសមត្ថភាពលើការអនុវត្តឧបករណ៍ប្រព័ន្ធគាំទ្រ ការធ្វើសេចក្តីសម្រេចចិត្តធន់នឹងការប្រែប្រួលអាកាសធាតុ ដែលជួយគាំទ្រដល់ការធ្វើសមាហរណកម្មការប្រែប្រួលអាកាសធាតុទៅក្នុងការរៀបចំធ្វើផែនការទីក្រុង។ និង ៣. ប្រមូលធាតុចូល និងយោបល់ស្ថាបនា ដើម្បីកែលម្អឧបករណ៍ប្រព័ន្ធគាំទ្រការធ្វើសេចក្តីសម្រេចចិត្តធន់នឹងការប្រែប្រួលអាកាសធាតុពីសិក្ខាកាមនិងអ្នកចូលរួមទាំងអស់។

ឯកឧត្តម អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងបានថ្លែងគូសបញ្ជាក់ថា៖ ការជ្រើសរើសយកខេត្តបាត់ដំបង នៅក្នុងការរៀបចំសិក្ខាសាលាបណ្តុះប ណ្តាលពេលនេះ ពិតជាមានសារៈសំខាន់ និងផ្តល់នូវអត្ថប្រយោជន៍សម្រាប់គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបនឹងបញ្ហាការប្រែប្រួលអាកាសធាតុ ដូចជា ដោះស្រាយនូវបញ្ហាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និង បង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ពិសេសក្នុងការអភិវឌ្ឍន៍ទីក្រុង និង ជនបទនានា ។ ឯកឧត្តមក៏បានរំលេចឲ្យដឹងបន្ថែមទៀតថា៖នៅឆ្នាំ២០ ១៥កន្លងមកនេះ ក្រុងបាត់ដំបងបានបញ្ចប់ជាស្ថា ពរនូវការរៀបចំប្លង់គោលប្រើប្រាស់ដីក្រុង ដែល មានចក្ខុវិស័យដល់ឆ្នាំ២០៣០។ហើយខេត្តនេះក៏ បានបំពេញការងារសម្រេចជាច្រើន ដែលទាក់ទងទៅនឹងការងារបរិស្ថាន ការបន្ស៊ាំ និងបង្កើនភាពធ ន់អាកាសធាតុក្នុងខេត្តទាំងមូល ដូចជាៈ ការសាងសង់ផ្លូវថ្នល់, ស្ពាន, ប្រឡាយ,ទំនប់។ល។ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានសម្របសម្រួលកម្មវិធីយុទ្ធសាស្ត្រសម្រាប់ភាពធន់នឹងអាកាសធាតុ(SPCR) បានផ្តោតនូវការរំពឹងទុក និងជំនឿយ៉ាងមុតមាំថាឆ្លងតាមបទពិសោធន៍ និងផលដែលលេចចេញពីការអនុវត្តសកម្មភាពនានា ឆ្លើយតប នឹង ការប្រែប្រួលអាកាសធាតុ និងតាមរយៈសិក្ខាសាលាបណ្តុះបណ្តាលនេះសិក្ខាកាមនិងគ្រប់ភាគីពាក់ព័ន្ធនានា នឹងបានយល់ច្បាស់ពីការរៀបចំធ្វើផែនការធន់នឹងអាកាសធាតុ សម្រាប់ទីក្រុង ដោយប្រើឧបករណ៍ប្រព័ន្ធគាំទ្រការធ្វើសេចក្តីសម្រេចចិត្តធន់នឹងការប្រែប្រួលអាកាសធាតុ ដោយគិតគូរ ក្នុងការបញ្ចូលគំនិត និងសកម្មភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ក្នុងការអនុវត្តសកម្មភាពខ្លួន ទាំងនៅកម្រិតគោល នយោបាយការធ្វើសម្រេចចិត្តកម្រិតបច្ចេកទេស និងការអនុវ ត្តជាក់ស្តែង ដើម្បីកសាងភាពធន់របស់សង្គមកម្ពុជាយើង ទៅនឹងការប្រែប្រួលអាកាសធាតុ៕ (មានវីឌីអូរខាងក្រោម)

:Absara Central

អត្ថបទទាក់ទង