រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ និងលោកជំទាវ បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខនៅមជ្ឈមណ្ឌលកុមារកំព្រាបាត់ដំបង បុរីទី១ និងបុរីទី២

  • 245
  • ដោយ Admin

នៅរសៀលថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងមានការចូលរួមដោយសប្បុរសជនក្នុងខេត្ត បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ ដល់មន្រ្ដី មន្រ្ដីជាប់កិច្ចសន្យា កុមារ និងយុវជនកំព្រា នៅឯមជ្ឈមណ្ឌលកុមារកំព្រាបាត់ដំបង បុរីទី១ និងបុរីទី២ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ដោយក្នុងនោះ
-មជ្ឈមណ្ឌលកុមារកំព្រាបុរីទី១ មានមន្រ្ដីចំនួន៤នាក់ មន្រ្ដីជាប់កិច្ចសន្យា២៦នាក់ និងកុមារ យុវជន៨៦នាក់
-មជ្ឈមណ្ឌលកុមារកំព្រាបុរីទី២ មានមន្រ្ដី៣នាក់ មន្រ្ដីជាប់កិច្ចសន្យា៧នាក់ និងកុមារ២០នាក់ ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានមានប្រសាសន៍សួរសុខទុក្ខ ដល់មន្រ្ដី មន្រ្ដីជាប់កិច្ចសន្យា បុគ្គលិក និងកុមារទាំងអស់ សូមបន្តក្នុងការថែរក្សាសុខភាពឲ្យបានល្អប្រសើរ និងសូមកោតសរសើរដល់បុគ្កលិកទាំងអស់ដែលបានខិតខំប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សាដល់កុមារកំព្រា កន្លងមកនេះ ។

ឯកឧត្តមបានមានប្រសាសន៍ផ្ដាំផ្ញើដល់កុមារ និងយុវជន ដែលកំពុងទទួលថាថែរក្សាបីបាច់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាទាំងពីរនេះ បន្តក្នុងការខិតខំរៀនសូត្រឲ្យបានខ្ពង់ខ្ពស់ ដើម្បីចាប់យកចំណេះដឹង ឬជំនាញពិតប្រាកដណាមួយ សម្រាប់ខ្លួនឯង អាចចិញ្ចឹមបីបាច់ថែរក្សា រកទទួលទានបានដោយខ្លួន ដោយមិនចាំបាច់ពឹងផ្អែកលើអ្នកដទៃឡើយ និងសូមចៀសឲ្យឆ្ងាយអំពីបញ្ហាអបាយមុខនានា ជាពិសេសគឺគ្រឿងញៀន ដោយមិនត្រូវធ្វើការចង់ដឹង ចង់លឺអ្វីឡើយ សូមគេចឲ្យឆ្ងាយអំពីគ្រឿងញៀន ។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន និងសម្ភារៈមួយចំនួនដូចជា មី ត្រីខ ទឹកសុទ្ធ ទឹកក្រូច ទឹកត្រី ទឹកស៊ីអីវ អាលកុល ម៉ាស់ ជែលលាងដៃ សម្ភារៈសិក្សា ច្រាស និងថ្នាំដុសធ្មេញ សាប៊ូ នំ ផងដែរ ៕

អត្ថបទទាក់ទង