រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារក្នុងការរៀបចំត្រៀមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ

  • 347
  • ដោយ Admin

នៅរសៀលថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ក្នុងការរៀបចំត្រៀមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ដោយកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមដោយ លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងមន្រ្ដីរាជការពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ណែនាំដល់ក្រុមការងារក្នុងការសិក្សាអំពីទីកន្លែងដែលអាចរៀបចំធ្វើសង្រ្កាន្តឆ្នាំថ្មី និងបានណែនាំដល់ក្រុមការងាររៀបចំប់រានទទួលទេវតាឆ្នាំថ្មីនៅមុខសារៈមន្ទីរសាលាខេត្តបាត់ដំបង និងធ្វើការរៀបចំភ្លើងបំភ្លឺតាមសាធារណៈ រៀបចំកន្លែងតំណាងខេត្តបាត់ដំបង ដែលអាចឲ្យភ្ញៀវទេសចរអាចធ្វើការថតរូបបានយ៉ាងស្រស់ស្អាតផងដែរ ។ ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានធ្វើការណែនាំដល់មន្ទីរសុខាភិបាលខេត្ត អាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារ ត្រៀមលក្ខណៈរួចជាស្រេច ក្នុងការបង្ការការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ដោយមិនត្រូវភ្លេចដាច់ខាតគឺវិធានការសុខាភិបាល៣កុំ និង៣ការពារ ធ្វើយ៉ាងណាធានាដល់សុខុមាលភាពភ្ញៀវទេសចរមិនមានផលប៉ះពាល់ពីបញ្ហាកូវីដ-១៩ ក្រោយមកទស្សនាខេត្តបាត់ដំបង ៕

អត្ថបទទាក់ទង