រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដឹកនាំប្រតិភូខេត្តចំនួន១១រូប ដើម្បីចូលរួមក្នុងកិច្ចប្រជុំមួយ “ស្តីពីកម្មវិធីទីក្រុងឆ្លាតវៃ NETEXPLO” ដែលរៀប ចំដោយ អង្គការយូណេស្កូ នៅទីក្រុងប៉ារីសនៃប្រទេសបារាំង

  • 1.3ពាន់
  • ដោយ Sotheavy

ឆ្លើយតបតាមការអញ្ជើញរបស់អង្គការយូណេស្កូនៃប្រទេសបារាំង។ ឯ.ឧ ងួន រតនៈ អភិបាលនៃ ណៈអភិបាលខេត្តបាត់ដំបង និងអមដំណើរដោយឯ.ឧ សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត បានដឹ កនាំប្រតិភូមួយក្រុមដែលមានសមាជិកចំនួន១១ រូបដោយក្នុងនោះក៏មានវត្តមានថ្នាក់ដឹកនាំបណ្តា មន្ទីរមួយចំនួនក្នុងខេត្តផងដែរ ដូចជា៖ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត, មន្ទីររៀបចំដែនដី នគរូបនី យកម្ម សំណង់និងសុរិយោដីខេត្ត, មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត, មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត,មន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្ត និងបណ្តាអង្គ ភាពមួយចំនួនទៀត បានចូលរួមក្នុងកិច្ចប្រជុំមួយ"ស្តីពីកម្មវិធីទីក្រុងឆ្លាតវៃ NETEXPLO" ដែលរៀបចំដោយ អង្គការយូណេស្កូ ក្នុង ទីក្រុងប៉ារីស នៃបនរទេសបារាំង រយៈពេល០២ថ្ងៃកាលពីថ្ងៃទី១៨-១៩ខែមេសាឆ្នាំ២០១៩នេះ។

     តាមរយៈសារតេឡេក្រាម ដែលផ្តល់ដោយមន្ត្រីសម្របសម្រួល នៅក្នុងដំណើរបំពេញបេសកកម្មការងារជាមួយគណៈប្រតិភូខេត្តបាត់ដំបងនៅឯទី ក្រុងប៉ារីស បានឲ្យដឹងនៅវេលាល្ងាច ថ្ងៃទី១៩ខែមេសានេះថា៖ អ្វីដែលគណៈប្រតិភូខេត្តបាត់ដំបងទទួលបានពីកម្មវិធីនេះ រួមមាន៖១.ស្វែងយល់អំពីគោលគំនិតទីក្រុងឆ្លាត ក្នុងបរិបទពិភពលោក លើប្រធានបទសំខាន់ៗដែលកម្មវិធីបានលើកយកមកពិភាក្សា។ ២. គណប្រតិភូខេត្ត និងបានឃើញនិងស្វែងយល់បទពិសោធន៍នៃការអនុវត្តគម្រោងទីក្រុងឆ្លាត តាមរយៈបណ្តាប្រទេសមួយចំនួននៅលើពិភពលោក។

        កម្មវិធីជម្រុញទីក្រុងឆ្លាតវៃ Netexplo បានផ្តោតលើប្រធានបទ ចំនួន០៣សំខាន់ រួមមាន៖១.ពីការរស់នៅដែលទាក់ទិនលំនៅឋាន ហេដ្ឋារចនាសម្ព័ន្ធ ថាមពល បរិស្ថាននិងសុខភាព។២.បណ្តាញតភ្ជាប់ទូរគមនាកមន៍ និងការទំនាក់ទំនង។៣.ការបំលាស់ទី ប្រព័ន្ធគមនាគមន៍សាធារណៈ យានយន្ត។ជាមួយគ្នានេះ ក៏មានប្រធានបទ៣ផ្សេង ទៀតបានលើកយកមកពិភាក្សាផងដែរ ដូចជា៖គំរូផ្តល់ថវិកា និងការអនុវត្តពីផ្នែកហិរញ្ញវត្ថុ។ ភាពទំនើបកម្មទីក្រុង, ការសហការជាមួយប្រជាពលរដ្ឋ, និងវិធីសាស្រ្តចូលរួម។ ការងារអប់រំ ពីអត្តសញ្ញាណ វប្បធម៌។

      ឯ.ឧ ងួន រតនៈអភិបាលខេត្តបាត់ដំបង បានបង្ហាញ នូវទស្សនទានសំខាន់ៗ អំពីកិច្ចប្រជុំនេះដោយបានផ្តល់ការគាំទ្រអំពីអនាគត នៃទីក្រុង របស់ខេត្តបាត់ដំបង។បើទោះបីជាទីក្រុងរបស់យើង តូចក្តីធំក្តីវាតែងតែមានបញ្ហាប្រឈមខុសៗគ្នាទៅ តាមសក្តានុពល តាមភូមិសាស្ត្រ នៃ ការគ្រប់គ្រងនីមួយៗ។​ ស្របទៅបរិបទនិងសម័យសាកលភាវូបនីយកម្ម ដែលយុវជនភាគច្រើន មិនចង់រស់នៅជនបទ ដោយពួកគេសម្លឹងចង់មករស់នៅ ក្នុងទីក្រុងដើម្បីស្វែងរកការងារធ្វើ។

      ឯ.ឧអភិបាលខេត្តបាត់ដំបង ក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា៖ ទាក់ទងទៅនិងបរិកាខាងលើនេះ រដ្ឋបាលខេត្តបាត់ដំបង មានទស្សនៈវិស័យរួម និងផែនការអភិវឌ្ឍន៍ទីក្រុង របស់ខ្លួនរួចហើយ រហូត ដល់ឆ្នាំ២០៣០ ផងដែរ។ដោយផ្តោតនូវមុខងាររបស់ទីក្រុងបាត់ដំបងដែលជាមុខងារយ៉ាងសំខាន់ និងមានតួនាទីជាមជ្ឈមណ្ឌលរដ្ឋបាលផង ពាណិជ្ជកម្មផង វប្បធម៌ផង ទេសចរណ៍ផង និងជាមជ្ឈមណ្ឌលផ្សេងដ៏ទៃទៀត។ ជាមួយគ្នានេះ រដ្ឋបាលខេត្តបាត់ដំបង ក៏បានគិតគូរអំពីនិរន្តរភាព នៃការអភិវឌ្ឍន៍ទីក្រុងប្រកបដោយចិរភាព និង បរិស្ថាន និងដើម្បីឆ្លើយតបធ្វើឲ្យទីក្រុងបាត់ដំបងនេះងាយស្រួលក្នុងការរស់នៅ? ក្នុងការធ្វើដំណើរ?និងគួរឲ្យចង់មកកំសាន្ត ផងដែរ?។

     សូមបញ្ជាក់ថា៖NETEXPLO Smart Citi es Accelerator ត្រូវបានគេរចនាឡើងសម្រាប់អ្នកដឹកនាំទីក្រុងឆ្លាតវៃដើម្បីផ្តល់ឱ្យពួកគេនូវការសង្កេតថ្មីៗអំពីគំនិតផ្តួចផ្តើមរបស់ទីក្រុងឆ្លាតនិងបញ្ហាប្រឈមនៅទូទាំងពិភពលោក។តាមរយៈនៃការវិភាគនិងទស្សនវិស័យរបស់អ្នកជំនាញការ អន្តរជាតិក្នុងអំឡុងពេលវេទិការយៈពេលពីរថ្ងៃនេះនៅអង្គការយូណេស្កូ ទីក្រុងប៉ារីស ប្រទេសបារាំងនិងផ្តល់នូវគំនិតផ្តួចផ្តើមនឹងក្លាយជាមធ្យោបាយដ៏សំខាន់មួយដើម្បីជួយឲ្យអ្នកធ្វើសេចក្តីសម្រេចចិត្តក្នុងទីក្រុងដើម្បីដណ្ដើមយកឱកាសរបស់ទីក្រុងឆ្លាតនិងជួយកែលម្អជីវភាពរបស់មនុស្សរាប់ពាន់លាននាក់ទូទាំងពិភពលោក៕ (មានវីឌីអូរ) អ៊ុក សំអាន

អត្ថបទទាក់ទង