ឯ.ឧ អ៊ុយ សុធាវី អភិបាលរងខេត្ត ជាតំណាងឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង បាននាំយកស័ង្កសី ទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបប្រទះនិងរងគ្រោះដោយគ្រោះធម្មជាតិ ខ្យល់ ព្យុះ ខ្យល់កន្ត្រាក់ និងដួលរលំផ្ទះ ប៉ើងដំបូលផ្ទះ កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងឱកាសចុះពិនិត្យស្ថានភាពគ្រោះមហន្តរាយខាងលើនេះ ក៏មានវត្តមាន លោក គឹម វណ្ណៈ អភិបាលស្រុកថ្ម គោល និង លោក ឡាយ សែ មេឃុំតាពូង អមដំ ណើរជាមួយព្រមទាំងដឹកនាំកងកម្លាំងសមត្ថកិច្ចចម្រុះនិងប្រជាការពារក្នុងមូលដ្ឋាន ចុះជួយប្រក់ដំបូលផ្ទះ និងចែកស័ង្កសី របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និង ក្រុមការងារចុះជួយឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីដោះស្រាយបន្ទាន់ដល់បងប្អូនជន រងគ្រោះ ដែលកំពុងតែខ្វះខាតដំបូលជម្រក និងដួលរលំផ្ទះទាំង ស្រុង ក្នុងជំហានដំណោះស្រាយបន្ទាន់ចំនួន២៨ គ្រួសារ ស្ថិតក្នុងឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ ដំបង កាលពីព្រឹកថ្ងៃទី១៩ខែមេសា២០១៩នេះ។
លោក ហុង ឆេត មន្ត្រីលេខាធិការដ្ឋានគ្រប់គ្រ ងគ្រោះមហន្តរាយ ខេត្តបាត់ដំបង បានឲ្យដឹងក្នុងខណៈដែលរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយឯ.ឧ អ៊ុយ សុធាវីអភិបាលរងខេត្ត និងក្រុមការងារចុះជួយស្រុកឃុំ បាននាំយកស័ង្កសីនិងផ្តល់ឈើសំណង់ផ្ទះដើម្បីជួយដល់ពលរដ្ឋរងគ្រោះ បានឲ្យ ដឹងថា គិតចាប់ពីថ្ងៃ១២ដល់១៧ ខែមេសាឆ្នាំ២ ០១៩នេះគ្រោះមហន្តរាយដោយធម្មជាតិ បានកើ តឡើងដោយខ្យល់កន្រ្តាក់ចំនួន០៣លើកទៅលើ ស្រុកចំនួន០៣ ដូចជាៈស្រុកថ្មគោល, មោងឫស្សី និងស្រុកគាស់ក្រឡនិងបានបង្កផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ សរុបចំនួន១៦៩ខ្នង។ ក្នុងនោះ ខូចខាតផ្ទះសម្បែងធ្ងន់ធ្ងរចំនួន ៣២ខ្នង, មធ្យម ៩០ខ្នង និងស្រាល ៤៧ខ្នង។
លោក ហុង ឆេត ក៏បានគូសបញ្ជាក់បន្ថែម ឲ្យដឹងទៀតថា៖ក្នុងចំណោមស្រុកទាំង៣ខាងលើនេះក្នុងនោះ ស្រុកមោងឬស្សី ប៉ះពាល់ឃុំ ចំនួន០៣ ឃុំ (ឃុំព្រៃតូច,ឃុំកកោះនិងឃុំឬស្សីក្រាំង)។ ខូច ខាតផ្ទះចំនួន៧៣ខ្នង។ខូចធ្ងន់ធ្ងួរ ចំនួន ១៤ខ្នង, មធ្យម៣០ខ្នង និង ស្រាល ២៩ខ្នង។ ស្រុកគាស់ ក្រឡ ប៉ះពាល់ដល់ឃុំចំនួន០៣ ( ឃុំដូនបា, ព្រះ ផុស និងឃុំធិបតី )ខូចខាតផ្ទះចំនួន៦៨ខ្នង។ខូចធ្ងន់ធ្ងួរ ១៤ខ្នង,មធ្យម៤៥ខ្នង និងស្រាល៩ខ្នង និងស្រុកថ្មគោល ប៉ះពាល់ចំនួន០៥ឃុំ ក្នុងនោះមាន៖ ឃុំតាម៉ឺន, តាពូង, អន្លង់រ៉ុន, អូរតាគី និងឃុំជ្រៃ។ បង្កការខូចខាតផ្ទះ ចំនួន២៨ខ្នង។ ខូចធ្ងន់ ធ្ងួរ ០៤ខ្នង, មធ្យម១៥ខ្នង និងស្រាល៩ខ្នង។
ឯ.ឧ អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង ក៏បានជម្រាបជូនបងប្អូនដែលរងគ្រោះដោយខ្យល់កន្ត្រាក់បង្កឲ្យខូចខាតផ្ទះសម្បែងធ្ងន់ធ្ងរជាងគេថា៖ នេះជាជំហានដោះស្រាយបន្ទាន់ជួយដល់បងប្អូនដែលដួលរលំផ្ទះនិងប៉ើងដំបូលផ្ទះទាំងស្រុងដើម្បីជួយដល់ពួកគាត់បានជម្រកស្នាក់នៅជាបណ្តោះ អាសន្នសិន។ ដោយឡែក បងប្អូន ប៉ះពាល់មធ្យមនិងស្រាល រដ្ឋបាលខេត្ត ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តនិងស្នើសុំដល់កាក បាទក្រហមខេត្ត ឲ្យបន្តចុះជួយបងប្អូន នៅពេលឆាប់ៗខាងមុខនេះ។ ឯ.ឧ អភិបាលរងខេត្តក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានគ្របថ្នាក់និងកម្លាំងសមត្ថកិច្ចដែលបានចូលរួមក្នុងការជួយសាងសង់ជម្រក និងជួយប្រក់ដំបូលផ្ទះ ជូនប្រជាពលរដ្ឋដែលរងគ្រោះនៅទីនោះដោយទឹកចិត្តមនុ ស្សធម៌ ក្នុងនាមខ្មែរជួយខ្មែរ ផងដែរ៕អ៊ុក សំអាន