រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ខេត្តបាត់ដំបងក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ មានភ្ញៀវជាតិ-អន្តរជាតិ ប្រមាណជិត ៩០ម៉ឺននាក់បានមកចូលរួមលេងកំសាន្តសប្បាយ ជាមួយនឹងសង្ក្រាន្តឆ្នាំថ្មី២០១៩ នៅតាមតំបន់ទេសចរណ៍មួយចំនួនក្នុងខេត្ត

  • 3.2ពាន់
  • ដោយ Sotheavy

នៅក្នុងឱកាសប្រារព្វពិធីបុណ្យចូលឆ្នាំថ្មីប្រពៃ ណីខ្មែរ ព្រមជាមួយនឹងព្រឹត្តិការណ័សង្ក្រាន្តបាត់ដំ បង ឆ្នាំថី្ម២០១៩នេះ យ៉ាងហោចណាស់ មានអ្នកចូលរួមលេងកំសាន្តសប្បាយប្រមាណជិត៩០ម៉ឺននាក់ ទាំងក្នុងព្រឹត្តិការណ៍សង្ក្រាន្ត និង នៅតាមតំ បន់ទេសចរណ៍និងតាមរមណីយដ្នាននានា នៅក្នុ ងខេត្ត (ចាប់ពីថ្ងៃទី១២-១៦មេសានេះ) មានភ្ញៀវទេសចរ សរុបចំនួន ៨៧០.០៣៤នាក់ ក្នុងនោះភ្ញៀវអន្តរជាតិ ៨៥២នាក់ ផងដែរ។ហើយបើប្រៀប
ទៅនឹងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី២០១៨ ឆ្នាំកន្លង ទៅ (ប្រមាណ៧០ម៉ឺននាក់) គឺមានកើនឡើងប្រមាណជិត២០ម៉ឺននាក់។

    សូមបញ្ជាថា៖ នៅក្នុងឱកាស បើកព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ឆ្នាំថ្មី២០១៩ លើកទី២ កាលពីថ្ងៃទី១២ខែមេសា ថ្មីៗនេះ សម្តេចក្រ ឡាហោម ស ខេង  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ សួងមហាផ្ទៃ បានថ្លែងថា៖ ការរៀបចំឱ្យមានព្រឹត្តិ ការណ៍សង្រាន្តនេះឡើងក្នុងគោលបំណងសំខាន់ ៗរួមចំនួន៥ ក្នុងនោះដូចជា៖ ការទទួលទេវតាឆ្នាំថ្មី។ការបង្ហាញពីវប្បធម៌ អរិយធម៌សាសនា និងពីការរស់នៅរបស់ប្រជាជនខ្មែរ។ការរៀបចំដាក់តាំង ពិព័រណ៍ពាណិជ្ជកម្មខ្មែរ និង ផលិតផលក្នុងខេត្ត។ការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។និងផ្តល់ឱកាស ដល់យុជនជំនាន់ថ្មី បានចូលរួមការ ងារស្ម័គ្រចិត្ត និងចេះផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកផងដែរ...។ នៅក្នុងព្រឹត្តិការណ៍នេះផងដែរ ក៏មានការរៀបចំដាក់តាំងបង្ហាញនូវ ពោតយក្ស, ក្រូចយក្ស, ម្នាស់យក្ស និងមានលេងល្បែងប្រជាប្រិយ ល្បែងកំសាន្តផ្សេងៗជាច្រើន ជាពិសេ សទៀតនោះក៏មានកន្លែងពេញនិយមសម្រាប់បង ប្អូន គឺនៅក្នុងតំបន់ត្រជាក់ចិត្តដោយមានលេងបា ញ់ទឹក និងបាញ់ពពុះទឹក ដ៏គួរឲ្យទាក់ទាញ និងពេ ញនិយមពីមនុស្សរាប់ម៉ឺននាក់ចូលរួមលេងកំសាន្តសប្បាយយ៉ាងត្រជាក់ចិត្តថែមទៀតផង។នៅពេលរាត្រីក៏មានការប្រគុំតន្ត្រី មានការរៀបចំតែងលម្អនូវ
ភ្លើងពណ៌តាមស្តង់និងនៅតាមតំបន់នានាជាច្រើនទៀត ។ 

     ក្នុងព្រឹត្តិការណ៍នេះ សម្តេចក្រឡាហោមក៏បានថ្លែងបញ្ជាក់បន្ថែមថា ការរៀបចំធ្វើសង្រ្កាន្តនេះគឺ៖ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី និងឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មី ដែលជាថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃ ណីជាតិយើងតាំងពីបុរាណរៀងរហូតមក។ និងដើ ម្បីបង្កឱកាសឲ្យប្រជាពលរដ្ឋយើងបានមកជួបជុំ គ្នា ជួបជុំគ្រួសារនៅតាមភូមិដ្ឋានរៀងៗខ្លួននិងនៅ ទីនេះ ដើម្បីជួបជុំកំសាន្តលេងផងដែរ។

    សម្តេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ទៀតថា៖យើងមានថ្ងៃនេះគឺតម្លៃនៃសុខសន្តិភាព និងបន្ទាប់ពីប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញ មានការឯកភាពជាតិតែមួយ។ ទើបធ្វើឲ្យប្រជាពលរដ្ឋយើងមានឱកាសប្រកបមុខរបរ និងជីវភាពធូរធារបណ្តើរៗ ប្រទេសជាតិរីកចម្រើននិងប្រកបដោយសន្តិសុខសណ្តាប់ធ្នាប់សង្គមល្អនិងសុខសុវត្តិភាព ទើបឲ្យយើងមានឱកាសបង្កើតនូវ ព្រឹត្តិការណ៍សង្រ្កានឆ្នាំថ្មី នេះឡើង។សម្តេចក្រ ឡាហោមក៏បានបន្ថែមថាបើគ្មានសុខសន្តិភាពពេ ញលេញក្នុងប្រទេសទេ? យើងក៏មិនអាចមានឱកាសរៀបចំជូនប្រជាពលរដ្ឋយើងបានដើរលេងឲ្យសប្បាយរីករាយបានឡើយ។ដូចនេះ យើងត្រូវរួម គ្នាថែរក្សានូវ "សុខសន្តិភាព" ឲ្យបានគង់វង់ និងនាំគ្នាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអ ភិវឌ្ឍន៍ប្រទេសជាតិយើង សង្គមជាតិយើងឲ្យមានមានការរីកចម្រើនទៅថ្ងៃអនាគតបន្តទៀត៕ (អ៊ុក សំអាន)

អត្ថបទទាក់ទង