រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration

រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សម្តេចក្រឡាហោម អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ២០១៩ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅខេត្តបាត់ដំបង

ដោយ Sotheavyចំនួនទស្សនា (354)

រសៀលថ្ងៃសុក្រ ៨កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ២០១៩ នៅបរិវេណ វិទ្យាល័យនេតយ៉ង់ ក្នុងក្រុងបាត់ដំបង ។

ពិធីបើកព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ២០១៩ នេះក៏មានកាអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាពកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង ព្រមទាំងគ្រួសារស.ស.យ.ក ខេត្តបាត់ដំបង បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ។

សូមជម្រាបថា នេះជាព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង លើកទី២ហើយ ដែលរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង និងមានកិច្ចសហការណ៍ជាមួយរដ្ឋបាលខេត្តបាត់ដំបង ដែលមានរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ នៅបរិវេណវិទ្យាល័យនេតយ៉ង់ ក្រុងបាត់ដំបង ។

ការរៀបចំឱ្យមានព្រឹត្តិការណ៍សង្រាន្តបាត់ដំបងនេះឡើងគឺក្នុងគោលបំណងធំៗចំនួន៥ រួមមាន ការទទួលទេវតាឆ្នាំថ្មី ការបង្ហាញពីវប្បធម៌ អរិយធម៌ សាសនា និងការរស់នៅរបស់ប្រជាជនខ្មែរ ការរៀបចំឱ្យមានការពិពរណ៍ពាណិជ្ជកម្មផលិតផលក្នុងខេត្ត ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងផ្តល់ឱកាសដល់យុជន ចូលរួមការងារស្ម័គ្រចិត្ត និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ។

នៅក្នុងព្រឹត្តិការណ៍នេះផងដែរ ក៏មានការរៀបចំដាក់តាំងបង្ហាញនូវផលិតផលក្នងស្រុក ក្នុងខេត្តនីមួយៗ ដូចជា ពោតយក្ស ក្រូចយក្ស ម្នាស់យក្ស និងមានលេងល្បែងប្រជាប្រិយ ល្បែងកំសាន្ត ផ្សេងៗជាច្រើន ព្រមទាំនៅពេលរាត្រី មានការប្រគុំតន្ត្រី មានការរៀបចំតែងលម្អភ្លើងពណ៌ នៅតាមស្តង់ និងតាមតំបន់នានា ជាច្រើនទៀត ។

ក្នុងនោះផងដែរ សម្តេចក៏បានបញ្ជាក់បន្ថែមថា ការរៀបចំធ្វើសង្រ្កាន្តនេះ ក្នុងគោលបំណងអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មី ដែលជាថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិតាំងពីបុរាណមកទល់បច្ចុប្បន្ន ធ្វើឲ្យប្រជាពលបានជួបជុំគ្នា ជួបជុំគ្រួសារនៅផ្ទះ មកលេងកន្លែងសង្រ្កាន្ត ដោយមកសប្បាយរីករាយ ជាមួយនឹងមានការតាំងពិព័រណ សម្តែងសិល្ប: និងតន្រ្តីបុរាណសម័យ និងល្បែងប្រជាប្រិយផ្សេងៗផងដែរ។

សម្តេច បានបន្តទៀតថា បន្ទាប់ពីប្រទេសជាតិមានសុខសន្តិភាពពេញលេញឯកភាពជាតិតែមួយ និងមានការអភិវឌ្ឍន៍ប្រទេសកាន់តែខ្លាំងហើយ ទើបធ្វើឲ្យប្រជាពលរដ្ឋយើងមានសេចក្តីសុខ និងសុខសុវត្តិភាពទើបយើងបានបង្កើតឡើងនូវសង្រ្កានឆ្នាំថ្មីនេះឡើង ។ សម្តេចបានបន្ថែមថា បើគ្មានសុខសន្តិភាពពេញលេញក្នុងប្រទេសទេ យើងក៏មិនអាចមានឱកាសរៀបចំសង្រ្កាន្តឆ្នាំថ្មីជូនប្រជាពលរដ្ឋបានដើរលេងឲ្យសប្បាយរីករាយបានឡើយ។ (មានវីឌីអូរ)

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យ016 717 129
017 448 348
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍015 836 969
077​ 747 496
លេខទទួលព័ត៌មាន(ប៉ូលីស)0977780014

BATTAMBANG WEATHER

ព័ត៌មានជាប់ទាក់ទង

ផ្លូវលេខ 1, ទល់មុខស្ពានថ្មចាស់បាត់ដំបង

អ៊ីមែល : info@battambang.gov.kh

លេខទូរស័ព្ទ : (+855)53 732 137

© 2019

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តបាត់ដំបង

កែប្រែចុងក្រោយ : 23 ម៉ោងមុន