ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកបវេល ខេត្តបាត់ដំបងនៅព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកបវេល ខេត្តបាត់ដំបង នៅសាលប្រជុំសាលាស្រុកបវេល ។ដោយរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ សម្រេចតែងតាំងលោក លួត សាលី ឋានន្តរស័ក្ដិវរមន្រ្ដី ថ្នាក់លេខ២ ឲ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកបវេលថ្មី ជំនួសលោក នូ ប៊ុនយ៉ាង ដែលចូលនិវត្តន៍ ។ បន្ទាប់ពីប្រគល់ជូនអនុក្រឹត្យ និងត្រារដ្ឋបាលស្រុករួច លោក លួត សាលី ដែលទើបតែប្រកាសតែងតាំងមុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកបវេលថ្មី បានឡើងប្ដេជ្ញាចិត្ត ជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ក្នុងន័យបន្តការបម្រើប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធិភាព ។ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំដល់រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងសមាគ្គីភាពផ្ទៃក្នុង ចេះគោរពគ្នាទៅវិញទៅមក ដើម្បីប្រសិទ្ធិភាពការងារនៅក្នុងអង្គភាពមានភាពប្រសើរឡើង និងគុណភាព ក្នុងន័យបម្រើសេវាជនប្រជាពលរដ្ឋកាន់តែល្អប្រសើរ ។ ឯកឧត្តមបានណែនាំដល់រដ្ឋបាលស្រុក បន្តពង្រឹងសុខសុវត្ថិភាព និងសុខសន្ដិភាពព្រោះកាលណាប្រទេសមានសុខសន្ដិភាពហើយ ការអភិវឌ្ឍប្រទេសក៏កើតមានឡើងដែរ ប្រទេសជាតិមានការរីកចម្រើនបានអាស្រ័យលើសន្ដិភាព ។ឯកឧត្តម បានជំរុញដល់រដ្ឋបាលស្រុក បន្តពង្រឹងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសប្រភេទបម្លែងខ្លួនថ្មី អូមីក្រុង ដែលបច្ចុប្បន្ននេះ កំពុងតែមានការផ្ទុះរីករាលដាលជាសហគមន៍កាន់តែធ្ងន់ធ្ងរនៅលើបណ្ដាប្រទេសក្នុងពិភពលោក ក៏ដូចជាប្រទេសកម្ពុជាក៏កំពុងរីករាលដាលដែរ ហើយត្រូវជំរុញឲ្យប្រជាពលរដ្ឋ មកទទួលការចាក់វ៉ាក់សាំងទាំងដូសជំរុញ និងដូសមូលដ្ឋានសម្រាប់អ្នកដែលមិនទាន់បានមកចាក់ ជាពិសេសរដ្ឋបាលស្រុកត្រូវរៀបចំក្រុមការងារ ដើរចុះស្រង់ស្ថិតិប្រជាពលរដ្ឋនៅតាមគេហដ្ឋាន ដើម្បីពិនិត្យមើលថា តើគ្រួសារណាខ្លះដែលមិនទាន់បានចាក់វ៉ាក់សាំង គ្រួសារណាខ្លះដែលមិនទាន់បានចាក់ដូសជំរុញ និងត្រូវណែនាំគាត់ឲ្យយល់ច្បាស់ពីសារៈប្រយោជន៍ក្នុងការចាក់វ៉ាក់សាំង ជាពិសេសដូសជំរុញនេះតែម្ដង ក៏ដូចជាធ្វើការណែនាំដល់គាត់កុំឲ្យជឿលើសម្ដីញ៉ុះញ៉ុងពីជនអគតិមួយចំនួនដែលចោតប្រកាន់ថា វ៉ាក់សាំងកូវីដ-១៩បង្កហានិភ័យដល់សុខភាព និងអាយុជីវិតមនុស្ស ផ្ទុយទៅវិញវ៉ាក់សាំងកូវីដ-១៩មិនបង្កជាហានិភ័យដល់សុខភាពមនុស្ស ឬអាយុជីវិតទេ ហើយថែមទាំងជួយអាយុជីវិតមនុស្ស ពីការឆ្លងពីជំងឺកូវីដ-១៩ ឬជួយឲ្យអាត្រាការស្លាប់ឲ្យនៅទាបបំផុត នៅពេលដែលយើងបានឆ្លងជំងឺកូវីដ-១៩នេះ ។ ឯកឧត្តម ក៏បានណែនាំបន្ថែមដល់រដ្ឋបាលស្រុក បន្តពង្រឹងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងត្រូវណែនាំដល់មន្រ្ដីគ្រប់រូប ត្រូវពង្រឹងការងាររបស់ខ្លួនឲ្យច្បាស់លាស់ និងម៉ត់ចត់ ហើយធ្វើយ៉ាងណាគេចឲ្យឆ្ងាយពីទង្វើណាដែលផ្ទុយពីច្បាប់ បើពុំនោះទេ បើសិនស្រាវជ្រាវរកឃើញថាមានបុគ្គលណាម្នាក់ប្រព្រឹត្តនូវអំពើផ្ទុយពីច្បាប់អ្វីមួយ និងធ្វើការចាត់វិធានការដោយគ្មានការលើកលែងឡើយ ៕
ពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកបវេល ខេត្តបាត់ដំបង
- 130
- ដោយ Admin
អត្ថបទទាក់ទង
-
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកកំរៀង
- 130
- ដោយ Admin
-
ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្វែងរកដំណោះស្រាយ លើផ្ទៃដីទំហំ៧០ហិកតា ដែលស្ថិតក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
- 130
- ដោយ Admin
-
សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ប្រារព្ធពិធីសំណេះសំណាលជាមួយអតីតយុទ្ធជន ក្នុងឱកាសខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ២០២២
- 130
- ដោយ Admin
-
ឯកឧត្តម សុខ លូ អនុញ្ញាតទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា
- 130
- ដោយ Admin
-
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យជាតិបាត់ដំបង
- 130
- ដោយ Admin
-
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួម ក្នុងខួបលើកទី៤៥នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២)
- 130
- ដោយ Admin
-
រដ្ឋបាលខេត្តបាត់ដំបង បានប្រារព្ធទិវាជាតិនៃការចងចាំ រំលឹកដល់អ្នកដែលបានស្លាប់ នៅរបបប្រល័យពូជសាសន៍ ប៉ុលពត នៅឯបរិវេណវត្តពោធិ៍ក្នុង ក្រុងបាត់ដំបង
- 130
- ដោយ Admin
-
ឯកឧត្តម សុខ លូ អញ្ជើញពិនិត្យវត្ថុបុរាណមួយចំនួន ដែលត្រូវបានប្រទះឃើញនៅក្នុងវត្តសុវណ្ណភូមិ ហៅវត្តតាលាស់ថ្មី ស្ថិតក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង
- 130
- ដោយ Admin
-
ឯកឧត្តម សុខ លូ បន្តសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ចំនួនជាង១ពាន់នាក់
- 130
- ដោយ Admin
-
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារចត្តាឡីស័កមួយខ្នង នៃមណ្ឌលសុខភាពត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង
- 130
- ដោយ Admin