ថ្ងៃព្រហស្បតិ៍ ៧កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអបតីភាព ពិធីបួងសួង ក្រុងពលី សូត្រមន្ត និងរាប់បាត្រព្រះសង្ឃ ៥៧ អង្គ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ គ.ស ២០១៩
ពិធីបុណ្យចូលឆ្នាំខ្មែរនិងឈានចូលមកដល់ឆាប់ៗខាងមុខនេះ ជារៀងរាល់ឆ្នាំ រដ្ឋបាលខេត្តបាត់ដំបង តែងតែរៀបចំពិធីក្រុងពលីបួងសួង រៀបចំសង្ក្រាន្តឆ្នាំថ្មី និងសុំសេចក្តីសុខសប្បាយ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការប្រជាពលរដ្ឋទូទាំងខេត្ត។
រដ្ឋបាលខេត្តបានរៀបចំពិធីបួងសួងសុំសេចក្តីសុខ សប្បាយនៅតាមទីសក្ការៈបូជាមានអាសនៈព្រះភូមិក្រោមដើមពោធិ៍ផ្លូវចូលសាលាខេត្ត លោកតាដំបងដែកថែរក្សានៅសាលាខេត្ត និង លោកតាដំបងគ្រញូងថែរក្សាដែនដីនិងប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តបាត់ដំបង និងនិមន្តព្រះសង្ឃសូត្រធម៌ចំរើនព្រះបរិទ្ធប្រោសព្រហ្ម សិរីសួរស្តី ដល់ថ្នាំដឹកនាំ មន្រ្តីរាជការ រាំរបាំត្រុត និង មានរាប់បាត្រប្រគេនព្រះសង្ឃទាំង៥៧អង្គផងដែរ។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អស់លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត៕