រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ ទទួលជួបសម្ដែងការគួរសម ជាមួយ លោកស្រីនាយិកាបេសកកម្មភ្នាក់ងារសហរដ្ឋអាមេរិច សម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) នៅសាលាខេត្តបាត់ដំបង

  • 341
  • ដោយ Admin

នៅរសៀលថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូនៃអង្គការUSAID ដែលដឹកនាំដោយលោកស្រី ណែនស៊ី អ៊ីសលីក នាយិកាបេសកកម្មភ្នាក់ងារសហរដ្ឋអាមេរិច សម្រាប់ការអភិវឌ្ឍអន្តរជាតិ ដើម្បីរាយការណ៍អំពីលទ្ធផលការងារដែលអង្គការUSAID បានសម្រេចកន្លងមក និងលើកទិសដៅសម្រាប់កិច្ចការបន្ទាប់ទៀត ក្នុងការចូលរួមអភិវឌ្ឍន៍ខេត្តបាត់ដំបង ។

លោកស្រី ណែនស៊ី អ៊ីសលីក នាយិកាបេសកកម្មភ្នាក់ងារសហរដ្ឋអាមេរិច សម្រាប់ការអភិវឌ្ឍអន្តរជាតិ បានថ្លែងអំណរគុណដល់ខេត្ត អបអរសាទរ ដែលក្រុងបាតដំបង នៃខេត្តបាត់ដំបង បានទទួលពាន់រង្វាន់ទេសចរណ៍ស្អាតអាស៊ានលើកទី៣ (២០២២-២០២៤) ។ លោកស្រី បានបន្តទៀតថា អង្គការUSAID នឹងបន្តជួយទៅលើគម្រោងនានាដូចជាលើវិស័យកសិកម្ម ក្នុងការជួយការបណ្តុះបណ្តាល រកទីផ្សារដល់កសិករក្នុងការនាំចេញ វិស័យសុខាភិបាល វិស័យបរិស្ថាន និងវិស័យអប់រំ ក៏ដូចជាគម្រោងទប់ស្កាត់ការជួញដូរមនុស្ស នៅក្នុងខេត្តបាត់ដំបង ។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់អង្គការUSAID ដែលកន្លងមកបានខិតខំប្រឹងក្នុងការចូលរួមអភិវឌ្ឍន៍ខេត្តបាត់ដំបងកន្លងមកនេះ ។ ឯកឧត្តមបានបន្តទៀតថា បច្ចុប្បន្ននេះខេត្តបាត់ដំបង ជួបបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន ជាទុក្ខកង្វល់ដែលរដ្ឋបាលខេត្តត្រូវដោះស្រាយជាបន្ទាន់ ដូចនេះ ឯកឧត្តមក៏បានស្នើដល់អង្គការ ជួយដល់ខេត្តបាត់ដំបងពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន និងជាពិសេសស្នើជួយឡដុតសំរាម ដើម្បីពន្លឿនដល់ការដុតសំរាមឲ្យកាន់តែឆាប់រហ័សផងដែរ ៕

អត្ថបទទាក់ទង