នៅរសៀល ថ្ងៃព្រហស្បតិ៍ ១០ រោចខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាករណីវិវាទដីធ្លី រវាងក្រុមហ៊ុនអេហ្គ្រីខលឈ័រ ហ្គ្រីន ហ្វៀល ខូអិលធីឌី ជាមួយភាគីពាក់ព័ន្ធ ស្ថិតនៅភូមិសាស្រ្តឃុំដូបា នឹងឃុំឆ្នាល់មាន់ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង។
កិច្ចប្រជុំនេះក៏មានការអញ្ជើញពី លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី លោកអភិបាលស្រុកគាស់ក្រឡ អ្នកតំណាងក្រុមហ៊ុន អេហ្រ្គីខលឈ័រ ហ្រ្គីន ហ្វៀល ខូអិលធីឌី លោកមេឃុំ ព្រមទាំងអ្នកតំណាងប្រជាពលរដ្ឋដែលពាក់ព័ន្ធផងដែរ ៕