រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅសាលាខេត្តបាត់ដំបង

  • 982
  • ដោយ Sotheavy

រសៀលថ្ងៃទីព្រហស្បតិ៍ ១៥រោច ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ។

ឯកឧត្តមបានអំពាវនាវគ្រប់ស្ថាប័ន មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក គ្រឹះស្ថានសិក្សារដ្ឋ ឯកជន និងវត្តអារាម ជុំវិញខេត្ត ត្រូវរៀបចំតាំងព្រះបរមឆាយល័ក្ខណ៍ ព្រះករុណជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដោយមានការតុបតែងលម្អកំណាត់បូ បំភ្លឺភ្លើងព័ណ៌ និងចងបដាពាក្យស្លោក ចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ទង់ក្អែប ទង់រំយោល នៅតាមមុខ ស្ថាប័ន មន្ទីរ អង្គភាព។

ឯកឧត្តមបន្តទៀតថា អាជ្ញាធរមានសមត្ថកិច្ច ត្រូវនាំដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់នឹងថ្នល់ក្នុងក្រុង ស្រុក ឃុំ សង្កាត់ ត្រូវដោតទង់ជាតិនៅមុខលំនៅដ្ឋានឲ្យបានព្រមៗគ្នា។

ឯ.ឧ សឿម ប៊ុនរិទ្ធិ ក៏បានសង្កត់ធ្ងន់ទៀតថា៖អាជ្ញាធរនៃរដ្ឋបាលខេត្ត ហាមដាច់ខាតមិនឲ្យមានលេងគប់ទឹក,ប៉ាតម្ស៉ៅ នៅតាមដងផ្លូវសាធារណៈ និងមិនឲ្យមានលេងដុតគោមបង្ហោះ ដែលអាចបង្កឲ្យមានអគ្គិភ័យកើតឡើងបាន។ដោយក្នុងនោះឯឧ
បានជំរុញដល់កងកម្លាំងប្រដាប់អាវុធទាំង៣ ត្រូវចេះសហការគ្នា ឲ្យបានល្អប្រសើរ ក្នុងការការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ត្រូវជួយ សម្រួលការកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋក្នុងការដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាននានា ក៏ ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលបានមកចូលរួមលេងកម្សាន្ត "សង្ក្រាន្តឆ្នាំថ្មី! ក្នុងខេត្តបាត់ដំបង"  ដែលនឹងប្រព្រឹត្តិទៅចាប់ពីរសៀលថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ ។
     សូមបញ្ជាក់ដែរថា៖ តាមការឲ្យដឹងក្នុងកិច្ចប្រជុំនេះ កងកម្លាំងថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងថ្ងៃចូលឆ្នាំថ្មីនិងការរៀបចំសង្ក្រាន្តនេះ។អាជ្ញាធររដ្ឋបាលខេត្តបាត់ដំបង បានប្រើប្រា ស់នូវកងកម្លាំងការពារ ដល់ទៅជាង០១ពាន់នាក់ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីនិងព្រឹត្តិការណ៍សង្ក្រា ន្ត នៅក្នុងក្រុង-ខេត្តបាត់ដំបង ផងដែរ ៕

អត្ថបទទាក់ទង