នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំ អញ្ជើញចូលរួមពីធីប្រគល់ព្រះរាជសង្ឃប្រកាសឧត្តមទីប្រឹក្សា ទីប្រឹក្សាផ្ទាល់ និងព្រះរាជទានព្រះរាជអំណោយ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងនោះ ត្រូវបានគណៈសង្ឃពុទ្ធសាសនារដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា និកាយធម្មយុត្តខ្មែរ ត្រាស់សម្រេចតែងតាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ចំនួន២២រូប ជាទីប្រឹក្សាផ្ទាល់ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ។
ឆ្លៀតក្នុងឱកាសនោះ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះរាជទានព្រះរាជអំណោយ ដល់ឧបាសក ឧបាសិកា ពុទ្ធបរិស័ទចំនួន២៥០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២០គីឡូក្រាម ទឹកស៊ីអីវ១យួរ ទឹកត្រី១យួរ មីមួយកេស និងថវិកាមួយចំនួនទៀត ៕