រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញទទួលនាឡិកា LED ដែលជាអំណោយរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ៍

  • 442
  • ដោយ Admin

នៅព្រឹកថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលនូវ នាឡិកា LED ដែលមានទីតាំងនៅសួននាគបាញ់ទឹក ក្រុងបាត់ដំបង ដែលជាអំណោយរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ៍ ។

ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថ្លែងអំណរដល់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ៍ ដែលបានផ្ដល់នូវនាឡិកាប្រភេទLEDនេះ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាពក្រុងបាត់ដំបង ឲ្យកាន់តែមានភាពទាក់ទាញ និងស្រស់ស្អាត ដែលជាផ្នែកមួយក្នុងការលើកតម្កើនគម្រោងទីក្រុងឆ្លាតផងដែរ ហើយក៏ជាផ្នែកមួយដែលអាចបម្រើដល់ផលប្រយោជន៍ជូនសាធារណៈជនបានយ៉ាងល្អប្រសើរ ៕

អត្ថបទទាក់ទង