រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែកក្កដា ឆ្នាំ២០២១

  • 428
  • ដោយ Admin

នៅព្រឹកថ្ងៃសុក្រ ៤រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែកក្កដា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធបញ្ជូនរូប និងសម្លេង Zoom Meeting ។

ក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួួមដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការ យោធភូមិភាគទី៥ លោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត លោក លោកស្រីអភិបាល នៃគណៈអភិបាលក្រុងស្រុកទាំង១៤ ព្រមទាំងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធនៅជុំវិញខេត្តផងដែរ ។

កិច្ចប្រជុំបានផ្តោតសំខាន់លើការងារអនុវត្តសកម្មភាពការងាររបស់កងឯកភាពចំណុះរដ្ឋបាលខេត្តបាត់ដំបង ក្នុងនោះអភិបាលខេត្តបាត់ដំបង បានដាក់វិធានការសំខាន់ៗជាច្រើនទៀត ដើម្បីទប់ស្កាត់ការរំលោភដីធ្លីរបស់រដ្ឋពីជនមួយក្តាប់តូច ដែលប៉ុនប៉ងចង់បានធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន រួមជាមួយនឹងបទល្មើសព្រៃឈើ ដែលនៅតែកើតមានក្នុងតំបន់៤០០សំឡូត ការងារបរិស្ថាន ភាពរាំងស្ងួតក្នុងរដូវវស្សា ដែលបង្កឱ្យផលដំណាំកសិកម្មរបស់កសិករជួបនឹងកង្វះខាតទឹកស្រោចស្រព ដែលទាំងនេះត្រូវរួមគ្នាធ្វើការដោះស្រាយ ដើម្បីជួយសង្រ្គោះដំណាំស្រូវជូនកសិករ ។

ឯកឧត្តម ងួន រតនៈ បានធ្វើការជំរុញបន្ថែមដល់មន្ទីរជំនាញ ក៏ដូចជាអាជ្ញាធរដែនដី ក្នុងនាមសមត្ថកិច្ចមន្ត្រីជំនាញ ត្រូវដឹងអំពីបញ្ហាប្រឈម ក្តីកង្វល់ និងតម្រូវការរបស់ប្រជាកសិករ និងត្រូវជួយដោះស្រាយជូនពួកគាត់ឱ្យបានលឿនតាមលទ្ធភាពជាក់ស្តែង ។

ឯកឧត្តម បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃ ដែលជាបទល្មើសមិនអាចលើកលែងបានឡើយគឺ ត្រូវតែមានចំណាត់ការតាមផ្លូវច្បាប់ឱ្យបានតឹងរឹងបំផុត ។ឯកឧត្តម បានជំរុញដល់មន្ត្រីរដ្ឋបាលគ្រប់ស្រុកទាំង៦ដែលមានដាំតាង៉ែន ត្រូវចុះស្រាវជ្រាវផលដំណាំតាង៉ែន ថាតើនៅមានសល់ឬទេ ? បើមាននៅសល់ត្រូវឆាប់រាយការណ៍មកមកក្រុមការងារជាបន្ទាន់ ដើម្បីក្រុមការងារចុះប្រមូលទិញឱ្យអស់ដើម្បីយកទៅចែកជូនកងកម្លាំងទាំងបីប្រភេទ មន្ត្រីសុខាភិបាល អ្នកជំងឺនិងពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ៕

អត្ថបទទាក់ទង