រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ បានណែនាំដល់ប្រជាពលរដ្ឋដែលមានរោគសញ្ញាសង្ស័យនឹងជំងឺកូវីដ-១៩ សូមឆាប់រាយការណ៍ជូនអាជ្ញាធរ ដើម្បីធ្វើការតេស្ដយកសំណាកជាបន្ទាន់

  • 843
  • ដោយ Admin

នៅព្រឹកថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍នាឱកាសដែលឯកឧត្តម បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងបិទខ្ទប់នៅភូមិក្រឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី បន្ទាប់ពីមានការផ្ទុះជាសហគមន៍នៅភូមិខាងលើនូវជំងឺ-១៩យ៉ាងគំហុក ។

ការចុះអញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋ ក៏មានការអញ្ជើញចូលរួមដោយលោកអភិបាលរង នៃគណៈអភិបាលខេត្ត លោក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងព្រមទាំងមន្រ្ដីរាជការមួយចំនួនផងដែរ ។

ឆ្លៀតក្នុងឱកាសចុះសួរសុខទុក្ខនោះ ឯកឧត្តម ងួន រតនៈ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម សខេង និងលោកជំទាវ ញ៉ែម សាខន សម្រាប់ក្រុមគ្រួសារដែលមានបញ្ហាជីវភាព ក្នុងអំឡុងពេលដែកំពុងបិទខ្ទប់នេះ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានប្រសាន៍ណែនាំដល់ប្រជាពលរដ្ឋដែលកំពុងបិទខ្ទប់នេះ សូមតាមដានសុខភាពប្រចាំថ្ងៃរបស់ខ្លួនជាប់ជាប្រចាំ បើសិនជាមានចេញរោគសញ្ញាសង្ស័យណាមួយ សូមប្រញាប់រាយការណ៍ជូនដល់មេភូមិ មេឃុំ ឬអាជ្ញាធរមានសមត្ថកិច្ច ដែលនៅប្រចាំការ ដើម្បីបញ្ជូនមន្រ្ដីសុខាភិបាលធ្វើការរៀបចំតេស្ដយកសំណាកភ្លាមៗ ។ ឯកឧត្តមបានបន្តណែនាំដល់ប្រជាពលរដ្ឋដែលកំពុងបិទខ្ទប់នេះ កុំលួចចេញក្រៅ នៅពេលដែលអាជ្ញាធរមិននៅ ការដែលធ្វើបែបនេះគឺជាចេតនាបង្កភាពវឹកវរកាន់តែខ្លាំង ព្រោះអ្នកជាប់បិទខ្ទប់ទាំងអស់ជាអ្នកដែលជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺ ដូច្នេះយើងមិនទាន់ដឹងថាអ្នកណាកើតអីនៅឡើយទេ ដូចនេះសូមបន្តការឃុំខ្លួនឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងធ្វើអនាម័យផ្ទាល់ខ្លួនជាប់ជានិច្ច ដោយការពាក់ម៉ាស ការឧស្សាហ៍លាងដៃនឹងសាប៊ូ និងទឹកអាកុល ព្រមទាំងហូបស្អាត ញ៉ាំស្អាតជានិច្ច ។

ឯកឧត្តម ងួន រតនៈ ក៏បានដឹកនាំគណៈប្រតិភូ ពិនិត្យស្ថានភាពជាក់ស្ដែង និងសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយរបស់សម្ដេចក្រឡាហោម សខេង និងលោកជំទាវ ជូនដល់មន្រ្ដីកងកម្លាំងប្រដាប់អាវុធ មន្រ្ដីសុខាភិបាល ដែលនៅប្រចាំនៅព្រំប្រទល់បាត់ដំបង ពោធិ៍សាត់ផងដែរ ៕

អត្ថបទទាក់ទង