នៅរសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរ និងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបិទខ្ទប់ខេត្តជាប់ព្រំដែនកម្ពុជា ថៃ គឺខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទDelta ។
ឯកឧត្តម ងួន រតនៈ បានធ្វើការណែនាំដល់ក្រុមការងារទាំងអស់ ត្រូវត្រួតពិនិត្យឱ្យបានច្បាស់លាស់តំបន់ណា ដែលត្រូវបែងចែជាតំបន់ក្រហម តំបន់ណាជាតំបន់លឿងទុំ និងតំបន់ណាជាតំបន់លឿង ជាពិសេសការធានាសន្តិសុខដល់តំបន់បិទខ្ទប់ឱ្យបានល្អប្រសើរ ។ ឯកឧត្តម បានបញ្ជាក់ថា បច្ចុប្បន្ន តំបន់ដែលឆ្លងច្រើនជាងគេ គឺនៅក្រុងបាត់ដំបង ស្រុកមោងឫស្សី ស្រុកសង្កែ និងស្រុកកំរៀង តែការបិទខ្ទប់នោះ គឺមិនអាចបិទខ្ទប់ទូទាំងក្រុង ស្រុកប្រឈមនោះទេ ការបិទគឺបិទតាមការជាក់ស្តែងនៃតំបន់ផ្ទុះ ដោយឡែកស្រុកឆ្លងមធ្យម ត្រូវសិក្សាបន្ថែមទៀត ។
ឯកឧត្តមបានបញ្ជាក់ទៀតថា ឯកឧត្តម បានបញ្ជាក់ថា បច្ចុប្បន្ន តំបន់ដែលឆ្លងច្រើនជាងគេ គឺនៅក្រុងបាត់ដំបង ស្រុកមោងឫស្សី ស្រុកសង្កែ និងស្រុកកំរៀង តែការបិទខ្ទប់នោះ គឺមិនអាចបិទខ្ទប់ទូទាំងក្រុង ស្រុកប្រឈមនោះទេ ការបិទគឺបិទតាមការជាក់ស្តែងនៃតំបន់ផ្ទុះ ដោយឡែកស្រុកឆ្លងមធ្យម ត្រូវសិក្សាបន្ថែមទៀត ។ ទន្ទឹមនឹងនោះ រដ្ឋបាលខេត្តខេត្តនឹងមានធ្វើបម្រាមគោចរចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺផងដែរ ៕