រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញចូលរួម ពិធីទិវាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងដុតបំផ្លាញគ្រឿងញៀនជាង៦០គ.ក្រ ចំនួន៦ខេត្ត នៅខេត្តបាត់ដំបង

  • 569
  • ដោយ Admin

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួម ពិធីទិវាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងបានធ្វើការដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀនតាមអំណាចសាលដីកាស្ថាពររបស់សាលាដំបូងខេត្តចំនួន៦ មានខេត្តបាត់ដំបង ពោធិសាត់ ប៉ៃលិន បន្ទាយមានជ័យ សៀមរាប និងខេត្តឧត្តរមានជ័យ បន្ទាប់ពីធ្វើការរឹបអូសបានពីក្រុមឈ្មួញទុច្ចរិតនាពេលកន្លងមក ចំនួន៦០គ.ក្រ ក្រោមអធិបតីភាព ឯកឧត្តម មាស វិរិទ្ធិ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមន្ត្រីសំខាន់នៃខេត្តទាំង៦ នៅទីលានបាល់ទាត់ខេត្តបាត់ដំបង ។

ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងជាតំណាងសាលាដំបូងខេត្តទាំង៦ បានបញ្ជាក់ថា គ្រឿងញៀនជាង៦០.គ.ក្រនេះបានមកពីការខិតខំចុះបង្រ្កាបពីកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់នៃខេត្តទាំង៦ ក្នុងនោះខេត្តបាត់ដំបងមានប្រមាណជាង៤០គ.ក្រ ក្រៅពីនោះជារបស់ខេត្តចំនួន៥ផ្សេងៗទៀត ។

ឯកឧត្តម បានបន្តលើកឡើងថា បរិមាណគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់នេះ ប្រសិនបើសមត្ថកិច្ច បង្រ្កាបមិនទាន់ពេលវេលាទេ វានឹងពង្វក់ស្មារតីអូសទាញដល់ប្រជាពលរដ្ឋស្លូតត្រង់ ពិសេសយុវជន ឱ្យប្រើប្រាស់ដោយខុសច្បាប់ បណ្តាលឱ្យខូចសុខភាព និងឈានរហូតដល់ប្រព្រឹត្តបទល្មើស ជាអាទិ៍ អំពើឃាតកម្ម និងឧក្រិដ្ឋកម្ម បង្កភាពអសន្តិសុខក្នុងសហគមន៍ ។ ឯកឧត្តមបានចាត់ទុកថា ទិវានេះគឺជាសារអប់រំផ្សព្វផ្សាយដល់មនុស្សជាតិទាំងមូល ជាពិសេសស្រទាប់យុវវ័យ អោយយល់ដឹងពីគ្រោះថ្នាក់និងផលប៉ះពាល់ដែលបង្ករឡើងដោយគ្រឿងញៀន ក៏ដូចជាដើម្បីសំដែងនូវឆន្ទៈ និងបំផុសចលនាចូលរួមប្រយុទ្ធប្រឆាំងនឹងការផលិត ការចរាចរចែកចាយ និងការប្រើប្រាស់គ្រឿងញៀន ៕

អត្ថបទទាក់ទង