រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ទទួលម៉ាស់ និងអាល់កុល ពីក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង

  • 171
  • ដោយ Admin

ព្រឹកថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១ លោក លី សុខគួង អុនប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង តំណាង ឯកឧត្តម សុខ វាសនា ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង បានប្រគល់ម៉ាស់ចំនួន ១០០,០០០សន្លឹក ទឹកអាល់កុលចំនួន ១០០កាន និងម៉ាសុីនបាញ់ថ្នាំសម្លាប់មេរោគចំនួន២គ្រឿង ជូនដល់រដ្ឋបាលខេត្តបាត់ដំបង តាមរយៈ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺគូវីដ-១៩ នៅខេត្តបាត់ដំបង ។

ក្នុងឱកាសនោះ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម សុខ វាសនា ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង ព្រមទាំងក្រុមការងារ ដែលបានផ្តល់នូវសំភារៈ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្តបាត់ដំបង ។ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានប្រគល់សំភារៈទាំងនេះ ទៅដល់រដ្ឋបាលក្រុង ស្រុកបន្ត ដើម្បីប្រើប្រាស់នៅតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺ។

អត្ថបទទាក់ទង