រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ចុះពិនិត្យការជួសជុលផ្លូវបេតុងមួយខ្សែ៨០០ម៉ែត្រ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង

  • 520
  • ដោយ Sotheavy

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរ លោកព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង ព្រមទាំងមន្រ្ដីជំនាញពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពការជួសជុលផ្លូវបេតុងមួយខ្សែ៨០០ម៉ែត្រ ទទឹង១០ម៉ែត្រ ចាប់ពីចំណុចខាងមុខបុរីរំចេក រហូតដល់ចំណុចផ្លូវកែងខាងកើតភោជនីយដ្ឋានអប្សរា ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានមានប្រសាសន៍ថា ផ្លូវដែលកំពុងរៀបចំស្ថាបនាកែលំអរនេះ គឺជាគម្រោងមួយដែលមានការឧបត្ថម្ភពីរ ដែលទីមួយការក្រាលបាតខាងក្រោមរៀបចំដោយក្រុមការងារមន្ទីរសាធារណៈ និងដឹកជញ្ជូនខេត្ត ក្រោមការឧបត្ថម្ភពីឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងទីពីរផ្ទៃចាក់បេតុងខាងលើ ជាការឧបត្ថម្ភរបស់លោកឧកញ៉ា អៀ វេងម៉ុង ម្ចាស់បុរីរំចេកក្រុងបាត់ដំបង ៕

អត្ថបទទាក់ទង