ថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩
ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងរៀបចំសួនច្បារ និងកន្លែងសម្រាប់ហាត់ប្រាណ ជូនបងប្អូនប្រជាជនរដ្ឋ ដែលមានទីតាំងនៅបរិវេណវត្តខ្វែង ភូមិវត្តខ្វែង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។
សូមបញ្ជាកថា៖ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម សឿម ប៊ុនរិទ្ធិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានប្រគល់ថវិកាជូនប្រជាពលរដ្ឋចំនួន ២ គ្រួសារ ក្នុង១ គ្រួសារ ទទួលបានថវិកា ៨.០០០ដុល្លារ សរុប ១៦.០០០ដុល្លារ ដែលថ្នូក្នុងការប្រគល់-ទទួលដីមុខវត្ត រួមទាំងដំណាំដាំដុះទាំងអស់ដែលកំពុងរស់នៅ និងអាស្រ័យផលជូនវត្តព្រះនរាយណ៍ខ្វែង (ហៅវត្តខ្វែង) ដើម្បីឲ្យអាជ្ញាធរ គណៈកម្មការវត្ត យកទៅរៀបចំចាត់ចែងប្រើប្រាស់ជាប្រយោជន៍សាធារណៈ ដោយធ្វើការរៀបចំសួនច្បារ និងកន្លែងហាត់ប្រាណ ៕