រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលខេត្តបាត់ដំបង បានត្រៀមរួចជាស្រេចនូវទីកន្លែងសម្រាប់សំរាកព្យាបាលអ្នកដែលវិជ្ជមានកូវីដ-១៩ ក្នុងករណីមានបើមានការរីករាលជំងឺកូវីដ-១៩ក្នុងខេត្តបាត់ដំបង

  • 262
  • ដោយ Admin

នៅព្រឹកថ្ងៃអង្គារ ១៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់សំរាកព្យាបាលមួយកន្លែង នៅសាលមហោស្រពស្ទឹងសង្កែ ដើម្បីត្រៀមលក្ខណៈរួចជាស្រេច ក្នុងករណីដែលមានការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ក្នុងខេត្តបាត់ដំបង ។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះខេត្តបាត់ដំបង បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ដោយមានទាំងពលករមកពីប្រទេសថៃ និងអ្នកមកពីភ្នំពេញ ហើយបច្ចុប្បន្នអ្នកកំពុងសំរាកព្យាបាលមានចំនួន២៨នាក់៕

អត្ថបទទាក់ទង