រសៀលថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងបើកកិច្ចប្រជុំប្រចាំខែមីនាឆ្នាំ២០១៩ នៅសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម ងួន រតន: អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការ ឯកភាពរដ្ឋបាល
ខេត្តបាត់ដំបង ដោយមានការចូលរួមពី ឯកឧត្តម អភិបាលរង
ខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា មេបញ្ជារការយោធភូមិភាគទី៥ មេបញ្ជារប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត អភិបាល ក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព នានាជុំវិញខេត្ត មន្រ្តីជំនាញ ពាក់ព័ន្ធក្នុងខេត្តចូលរួមផងដែរ។
នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តអនុញាតិឲ្យអង្គភាពពាក់ព័ន្ធឡើងរាយការណ៍ពីលទ្ធផលការងារដែលបានអនុវត្តកន្លងមកនិងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់ ហើយនាំគ្នាទប់ស្កាត់រាល់បទល្មើសផ្សេងៗមិនឲ្យកើតមានឡើងបន្តទៀត។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា នៅក្នុងខែមេសានេះយើងមានពិធីបុណ្យជាតិជាច្រើន ពិសេសបុណ្យចូលឆ្នាំខ្មែរ សមត្ថកិច្ច និងអាជ្ញាធរដែនដីត្រូវសហការគ្នាតាមដានរាល់សកម្មភាពបទល្មើសខុសច្បាប់ទាំងអស់និងធ្វើការទប់ស្កាត់មិនឲ្យកើតមានជាដាច់ខាតក្នុងមូលដ្ឋានខ្លួនទទួលខុសត្រូវ ហើយត្រូវការពារសណ្តាប់ធ្នាប់ សន្តិសុខ ជូនប្រជាពលរដ្ឋទូទៅឲ្យបានល្អ ដើរលេងសប្បាយរីករាយក្នុងពេលបុណ្យចូលឆ្នាំខ្មែរផងដែរ។
ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តបានជម្រុញឲ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននាំគ្នាខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងត្រូវជួយប្រជាពលរដ្ឋណាដែលកំពុងជួប
ប្រទះគ្រោះមហន្តរាយផ្សេងៗ និងនាំគ្នាចូល រួមចំណែកអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្តិភាព ដើម្បីឲ្យប្រជាពលរដ្ឋយើងនៅតាមមូលដ្ឋានរស់នៅបានសុខស្បាយទាំងអស់គ្នាផដែរ។
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងបើកកិច្ចប្រជុំប្រចាំខែមីនាឆ្នាំ២០១៩និងដាក់ផែនការការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
រសៀលថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងបើកកិច្ចប្រជុំប្រចាំខែមីនាឆ្នាំ២០១៩ នៅសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម ងួន រតន: អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការ ឯកភាពរដ្ឋបាល
ខេត្តបាត់ដំបង ដោយមានការចូលរួមពី ឯកឧត្តម អភិបាលរង
ខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា មេបញ្ជារការយោធភូមិភាគទី៥ មេបញ្ជារប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត អភិបាល ក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព នានាជុំវិញខេត្ត មន្រ្តីជំនាញ ពាក់ព័ន្ធក្នុងខេត្តចូលរួមផងដែរ។
នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តអនុញាតិឲ្យអង្គភាពពាក់ព័ន្ធឡើងរាយការណ៍ពីលទ្ធផលការងារដែលបានអនុវត្តកន្លងមកនិងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់ ហើយនាំគ្នាទប់ស្កាត់រាល់បទល្មើសផ្សេងៗមិនឲ្យកើតមានឡើងបន្តទៀត។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា នៅក្នុងខែមេសានេះយើងមានពិធីបុណ្យជាតិជាច្រើន ពិសេសបុណ្យចូលឆ្នាំខ្មែរ សមត្ថកិច្ច និងអាជ្ញាធរដែនដីត្រូវសហការគ្នាតាមដានរាល់សកម្មភាពបទល្មើសខុសច្បាប់ទាំងអស់និងធ្វើការទប់ស្កាត់មិនឲ្យកើតមានជាដាច់ខាតក្នុងមូលដ្ឋានខ្លួនទទួលខុសត្រូវ ហើយត្រូវការពារសណ្តាប់ធ្នាប់ សន្តិសុខ ជូនប្រជាពលរដ្ឋទូទៅឲ្យបានល្អ ដើរលេងសប្បាយរីករាយក្នុងពេលបុណ្យចូលឆ្នាំខ្មែរផងដែរ។
ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តបានជម្រុញឲ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននាំគ្នាខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងត្រូវជួយប្រជាពលរដ្ឋណាដែលកំពុងជួប
ប្រទះគ្រោះមហន្តរាយផ្សេងៗ និងនាំគ្នាចូល រួមចំណែកអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្តិភាព ដើម្បីឲ្យប្រជាពលរដ្ឋយើងនៅតាមមូលដ្ឋានរស់នៅបានសុខស្បាយទាំងអស់គ្នាផដែរ៕