រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ទាំងអស់ឱ្យបានជ្រាបថា៖ យោងតាមលទ្ធផលវិភាគវត្ថុសំណាករកវីរុសកូវីដ-១៩ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ដែលជាករណីឆ្លងក្នុងសហគមន៍ ចំនួន ១នាក់ ឈ្មោះ យ៉េន គឹមយ៉ាន អាយុ ២៧ឆ្នាំ ភេទប្រុស អាស័យដ្ឋានរស់នៅភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង ជាអ្នកបើកបររថយន្តដឹកម្នាស់យកទៅលក់នៅផ្សារនាគមាស រាជធានីភ្នំពេញ ។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តបាត់ដំបង សូមអំពាវនាវដល់លោក លោកស្រី អាជីវករ បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជាមានកូវីដ-១៩ ខាងលើត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ផ្តល់ព័ត៌មានមកអាជ្ញាធរមានសមត្ថកិច្ចក្នុងការចាត់ចែងយកវត្ថុសំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ និងអនុវត្តវិធានការ សុខាភិបាលឱ្យបានម៉ីងម៉ាត់បំផុត ។
ក្នុងករណីមានការៈសង្ស័យសូមប្រញាប់ទំនាក់ទំនងជាមួយក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាល ខេត្តបាត់ដំបង តាមយរៈទូរស័ព្ទ ០១២ ៤១៦ ២៤៧ /០១៧ ៦៤៦ ៩៦៦
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនជ្រាប និងចូលរួម អនុវត្តឱ្យមានប្រសិទ្ធិភាពខ្ពស់ ។