នៅរសៀលថ្ងៃពុធ ១០កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា បាននាំយកអំណោយដ៏ថ្លៃថ្លាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់មនុស្សលោកតា លោកយាយក្រីក្រគ្មានផ្ទះសម្បែង នៅភូមិតាខោ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពី លោកស្នងការនគរបាលខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង លោកអភិបាលស្រុក និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។
ដោយឃើញការលំបាករបស់លោកតា លោកយាយ ពិបាកក្នុងឡើងចុះផ្ទះ ដោយវ័យចាស់ជរាផង និងងងឹតភ្នែកផងនោះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានណែនាំដល់លោក ញឹក សារ៉ែន អភិបាល នៃគណៈអភិបាលស្រុក ជួយរៀបចំបន្ទប់សម្រាប់មួយទៀតនៅខាងក្រោមផ្ទះ ដើម្បីឱ្យពួកពិបាកឡើងចុះផងដែរ។
សូមជម្រាបជូនដែរថា អំណាយមនុស្សធម៌ ដែលទទួលបាននាពេលនោះរួមមាន គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនផងដែរ៕