រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលខេត្តប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្តិភាពឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសដៅឆ្នាំ២០១៩

  • 803
  • ដោយ Sotheavy

នាព្រឹកថ្ងៃអង្គារ៍ ១៣ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមេសាឆ្នាំ២០១៩ រដ្ឋបាលខេត្តបើកកិច្វប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្តិភាពឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសដៅឆ្នាំ២០១៩នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ហឿង សុគន្ធ អភិបាលរងខេត្ត។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ ឯកឧត្តមស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថ មេបញ្ជាការរងយោធភូមិភាគទី៥ អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ អធិការក្រុង ស្រុក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១០២ឃុំ និងមន្រ្តីពាក់ព័ន្ធជាច្រើនទៀតចូលរួមផងដែរ។

បន្ទាប់ពីឯកឧត្តមឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងនគរបាលខេត្តបានឡើងរាយការណ៍សង្ខេបជូនអង្គពិធីសកម្មភាពការងាររយ:ពេល១ឆ្នាំកន្លងមក។

ឯកឧត្តមឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបានឡើងមានមតិ ដោយបានបញ្ជាក់ពីការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព ដែលជាតួនាទីយើងទាំងអស់គ្នា ពិសេស លោកមេឃុំគ្រប់ឃុំ ដែលជាគណ:បញ្ជាការឯកភាពឃុំនៅតាមមូលដ្ឋានរៀងខ្លួន ចំណែកកងកម្លាំងជាអ្នកសហការអនុវត្តច្បាប់តាមក្រោយ។

ឯកឧត្តមស្នងការបានបញ្ជាក់ថា ដើម្បីអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាពទាំង៩ចំណុចឲ្យបានជោគជ័យ គឺជនគ្រប់រូបពិសេសថ្នាក់មូលដ្ឋានត្រូវសហការចូលរួមធ្វើទាំងអស់គ្នា មិនមែនជាភារកិច្ច សមត្ថកិច្ចនគរបាលម្នាក់ឯងនោះទេ ហើយការអប់រំ ផ្សព្វផ្សាយច្បាប់ផ្សេងៗដល់សហគមន៍ គឺមិនមែនអញ្ជើញឲ្យពួកគាត់ស្តាប់មានតែមនុស្សចាស់ៗទេ គឺត្រូវអញ្ជើញមនុស្សគ្រប់វ័យចូលរួម ពិសេសស្រទាប់យុវជនផង។

ឯកឧត្តម អ៊ុច សុខុន បានបន្តថា ទន្ទឹមនឹងការចូលរួម អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាពនេះបានល្អ រាជរដ្ឋាភិបាលបានដាក់ឲ្យមានការប្រលងប្រណាំងដើម្បីទទួលចំណាត់ថ្នាក់ល្អប្រចាំឆ្នាំ ដោយទទួលបាន ប័ណ្ណសរសើរ និងថវិកាលើកទឹកចិត្តផងដែរ។

ឯគឧត្តម ហឿង សុគន្ធ បានបញ្ជាក់ក្នុងអង្គពិធីថា បញ្ហាគ្រឿងញៀនគឺជារឿងសំខាន់បំផុតហើយមានបញ្ហាប្រឈមខ្លាំងជាងគេនាពេលបច្ចុប្បន្ន ដូច្នេះ យើងត្រូវនាំគ្នា រួមគិត រួមធ្វើ និងផ្សព្វផ្សាយច្បាប់នៅតាមសហគមន៍ ក្រុមហ៊ុននានា និងនៅកន្លែងផ្សេងៗទៀតឲ្យបានទូលំទូលាយ ដើម្បីទប់ស្កាត់បញ្ហានេះ ពីព្រោះបញ្ហាគ្រឿងញៀនជាចំណុច១ក្តៅបំផុតក្នុងចំណោមទាំង៩ចំណុចនៃគោលនយោបាយភូមិ ឃុំ មានសុវត្តិភាពរបស់យើងទាំងអស់គ្នា។

ឯកឧត្តមអភិបាលរងខេត្តបានបញ្ជាក់ថា ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព សមត្ថកិច្ចនៅមូលដ្ឋានទាំងអស់ គឺត្រូវតាមដានជាប្រចាំ បើឃើញអ្នកចេញ ចូល ប្លែក ឬ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនហើយ គឺត្រូវហៅមកត្រួតពិនិត្យ ទោះជននោះកូនចៅនណាក៏ដោយយកមកអនុវត្តតាមច្បាប់។

នៅក្នុងកម្មវិធីនេះដែរ គណ:អធិបតីបានប្រគល់ប័ណ្ណសរសើរជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដែលមានស្នាដៃល្អ ជាប់ចំណាត់ថ្នាក់លេខ១,២,៣ អមដោយថវិកាមួយចំនួនផងដែរ៕

អត្ថបទទាក់ទង