នៅព្រឹកថ្ងៃអង្គារ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកអភិបាលរង នៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពខេត្ត បន្តចុះសំណេះសំណាល និងពិនិត្យមើលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនក្រុមគ្រួសារអតីតយុទ្ធជន នៅស្រុកកំរៀង ខេត្តបាត់ដំបង ។
នៅដំណើរការចុះសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងក្រុមគ្រួសារអតីតយុទ្ធជន ដែលមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅមណ្ឌលសុខភាពត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ ក៏បានឆ្លៀតពិនិត្យមើលកាតសាងសងអគារសម្រាកព្យាបាល ១ខ្នង ស្មើនឹង ១៤ បន្ទប់ ដែលជាជំនួយរបស់សាធារណៈរដ្ឋកូរ៉េ ដែលមានទីតាំងក្នុងមណ្ឌលសុខភាពត្រាង ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង៕