រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញចុះពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនក្រុមគ្រួសារអតីតយុទ្ធជន នៅតាមបណ្តាស្រុកមួយចំនួន ក្នុងខេត្តបាត់ដំបង

  • 796
  • ដោយ Admin

នៅរសៀលថ្ងៃចន្ទ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចុះពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន នៅស្រុកថ្មគោល ស្រុកបវេល និងស្រុកសំពៅលូន ខេត្តបាត់ដំបង ។ នៅក្នុងដំណើរចុះការចាក់នោះក៏មានការអញ្ជើញចូលរួមអមដំណើរពី លោក អភិបាលរង នៃគណៈអភិបាលខេត្ត លោក ស្នងការនគរបាលខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អង្គភាព និងមន្ត្រីសំខាន់ៗមួយចំនួនទៀត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ក៏បានថ្លៃងអំណរគុណដល់ក្រុមគ្រូពេទ្យ ដែលលះបង់កម្លាំងកាយចិត្ត ដោយបានអនុវត្តតួនាទីភារកិច្ចរបស់បានយ៉ាងសកម្មក្នុងមណ្ឌលចត្តាឡីស័ក និងការចាក់វ៉ាក់សាំងជូនបងប្អូនអតីតយុទ្ធជន និងមន្ត្រីរាជការគ្រប់មន្ទីរ អង្គភាពនានាជុំវិញនាពេលនេះ។

សូមជម្រាបជូនដែរថា រដ្ឋបាលខេត្តបាត់ដំបង ចាប់ថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ គិតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំង (Sinopharm) លើកទី១ ចំនួន ៦.២៨៩នាក់ និងការចាក់លើកទី២ ចំនួន ៦.៤១០នាក់ ។ ដោយឡែកការចាក់វ៉ាក់សាំង(Sinovac) ការពារជំងឺ ១៩ ចំនួន  ១៩.៩០០នាក់ និងការចាក់វ៉ាក់សាំង (Sinovac) ការពារជំងឺ ១៩ ជូនក្រុមគ្រួសារអតីតយុទ្ធជន សរុប ៣.៦៧៨នាក់ ៕

អត្ថបទទាក់ទង