រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចបិទផ្នែកខ្លះនៃផ្សារចំនួន ៨ ក្នុងក្រុងបាត់ដំបង ដោយអនុញ្ញាត្តឱ្យលក់ផ្នែកខ្លះនៃបរិវេណខាងក្រៅ ដូចជា បន្លែ ត្រី សាច់ និងគ្រឿងឧបភោគបរិភោគ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ដោយត្រូវអនុវត្តតាមវិធានការក្រសួងសុខាភិបាល

  • 2.2ពាន់
  • ដោយ Admin

នៅថ្ងៃចន្ទ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តបាត់ដំបង បានសម្រចបិទផ្នែកខាងក្នុងផ្សារចំនួន ៨ ក្នុងក្រុងបាត់ដំបង ជាបណ្តោះអាសន្ន រយៈពេល ៧ ថ្ងៃចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីបង្ការទប់ស្កាត់ ឆ្លងរាលដាលជំងឺកូវីដ ១៩ នៅសហគមន៍ក្នុងអំឡុងចូលឆ្នាំថ្មីប្រពៃណីខ្មែរជាតិ ។

គូសបញ្ជាក់ដែរថា រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចបិទផ្នែកខ្លះនៃផ្សារចំនួន ៨ ក្នុងក្រុងបាត់ដំបង ដូចជា ផ្សារធំបាត់ដំបង (ផ្សារណាត់) ផ្សារបឹងឈូក ផ្សារ១៣មករា (ផ្សារថ្មី) ផ្សារអប្សារា (ផ្សារលើ) ផ្សាររោងល្ខោន ផ្សារវត្តលៀប ផ្សារពោធិវង្ស និងផ្សារទំនើប ដោយអនុញ្ញាត្តដោយអនុញ្ញាត្តឱ្យលក់ផ្នែកខ្លះនៃបរិវេណខាងក្រៅ ដូចជា បន្លែ ត្រី សាច់ និងគ្រឿងឧបភោគបរិភោគ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ដោយត្រូវអនុវត្តតាមវិធានការក្រសួងសុខាភិបាល ៕

អត្ថបទទាក់ទង