នៅថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញសំណេះសំណាលជាមួយបងបងអ្នករត់ម៉ូតូកង់បី ប្រមាណជិត ២០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នៅសួននាគបាញ់ទឹក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីលោកអភិបាលរង នៃគណៈអភិបាលខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
សូមជម្រាបជូនថា អំណោយដែលទទួលបាននាពេលនេះក្នុងម្នាក់ៗទទួលបាន អង្ករ ទឹកត្រី ទឹកស៊ីអីវ និងមី៕