រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញចូលរួមពិនិត្យមើលការចាក់វ៉ាក់សាំងជូនដល់អតីតយុទ្ធជន និងក្រុមគ្រួសារអតីតយុទ្ធ នៅទីបញ្ជាការដ្ឋានយោធភូមិភាគទី ៥ ខេត្តបាត់ដំបង

  • 1.0ពាន់
  • ដោយ Admin

នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមពិនិត្យមើលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនដល់អតីតយុទ្ធ និងក្រុមគ្រួសារអតីតយុទ្ធ នៅទីបញ្ជាការដ្ឋានយោធភូមិភាគទី ៥ ខេត្តបាត់ដំបង ។

នៅដំណើរចុះពិនិត្យមើលការចាក់វ៉ាក់សាំងនោះក៏មានការចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធិភូមិភាគទី៥ លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឯកឧត្តម មេបញ្ជាការដ្ឋានកងរាជអាវុធខេត្ត លោកអភិបាលក្រុង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត៕

អត្ថបទទាក់ទង