រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញចូលរួមផ្តល់អំណោយជូនបុគ្គលិកក្រុមហ៊ុនប្រមូលសំរាមចំនួន ២ ក្នុងក្រុងបាត់ដំបង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី តាមរយៈលោក ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត

  • 2.0ពាន់
  • ដោយ Admin

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង  អញ្ជើញចូលរួមផ្តល់អំណោយជូនបុគ្គលិកក្រុមហ៊ុនប្រមូលសំរាមចំនួន ២ ក្នុងក្រុងបាត់ដំបង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី តាមរយៈលោក ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកអភិបាលរងក្រុង តំណាងក្រុមហ៊ុនប្រមូលសំរាម និងប្អូនៗ សសយកជាច្រើនរូបទៀត។

ឯកឧត្តម ងួន រតនៈ អភិបាលរង នៃគណៈអភិបាលខេត្ត បានប្រសាសន៍ ទោះបី ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី មិនបានមកសំណេះសំណាលសួរសុខទុក្ខផ្ទាល់ដោយសារបញ្ហាជំងឺកូវីដ ១៩ ដែលកំពុងរីករាលដាលជាសកលក៏ពិតមែន ប៉ុន្តែឯកឧត្តម និងលោកជំទាវ ក៏មិនដែរភ្លេចបងប្អូនយើងនោះដែរ ។ ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី តែងតែធ្វើការផ្តាំផ្ញើការសួរសុខទុក និងឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម និងលោកជំទាវ ក៏បានចាត់តំណាង ដើម្បីផ្តល់ជូនបងនូវកាដូរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ងួន រតនៈ ក៏បានថ្លែងអំណរគុណចំពោះបងៗប្អូនៗ ដែលជាបុគ្គលិកក្រុមហ៊ុនប្រមូលសំរាមទាំងអស់ ដែលបានខិតខំបំពេញការងាររបស់ខ្លួន និងចូលរួមចំណែកលើកកម្ពស់សោភណ្ឌភាពក្រុងរបស់យើងឱ្យកាន់តែស្អាតបន្ថែមទៀត។

សូមជម្រាបជូនដែរថា អំណោយដែលផ្តល់ជូនបុគ្គលិកក្រុមហ៊ុនប្រមូលសំរាមចំនួន ២ រួមមានក្រុមហ៊ុនលៀប លឹម និងក្រុមហ៊ុន ស៊ិន ទ្រី សរុបប្រហែល ១០០ នាក់ ដោយក្នុង ១នាក់ ទទួលបាន អង្ករ មី ទឹកត្រី ទឹកស៊ីអីវ និងមីផងដែរ៕

អត្ថបទទាក់ទង