ឯកឧត្តម ងួន រតនៈ អញ្ជើញចុះពិនិត្យស្ថានភាពស្ពានបោះពោធិ៍ ដែលស្ថិតនៅឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមអមដំណើរដោយ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលោក អ៊ុត ក្លឹង ប្រធានអង្គភាពរដ្ឋាករទឹកខេត្ត អញ្ជើញចុះពិនិត្យស្ថានភាពស្ពានបោះពោធិ៍ ដែលស្ថិតនៅឃុំអូរដំបង ១ ស្រុកសង្កែ ខេត្តបាត់ដំបង ។
នៅដំណើរការចុះពិនិត្យស្ពានបោះពោធិ៍នោះដែរបានឱ្យឃើញថា ស្ពាននេះមានសភាពប្រះស្រាំ និងចាស់ទ្រុឌទ្រោមដោយអន្លើៗមួយចំនួន។
ក្រោយពីពិនិត្យឃើញសភាពទ្រុឌទ្រោម និងអាចបង្កជាគ្រោះថ្នាក់ផ្សេង ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅមកផងដែរនោះ ឯកឧត្តម ងួន រតនៈ ក៏បានណែនាំដល់លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវសិក្សាលទ្ធភាពធ្វើការជួសជុលឡើងវិញ ដោយធ្វើការឈួសឆាយពង្រឹងផ្លូវផងដែរ៕
ព័ត៌មានជាប់ទាក់ទង