នៅរសៀលថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងលោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ នៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលខេត្តស្តីទី និងលោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ។
នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិ៣ មានបៀបវារៈ ដូចខាងក្រោម៖
១-អនុម័តលើសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី២២
២-ពិនិត្យ និងអនុម័តលើកសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញាលើកទី២១ និងកំណត់ហេតុវិសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្ត
៣-ស្តាប់របាយការណ៍សកម្មភាពការងាររបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចស្ត្រី និងកុមារ ប្រចាំខែកុម្ភៈ ឆ្នាំ២០២១
៤-ស្តាប់របាយការណ៍លទ្ធផលនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩
៥-ពិនិត្យ ពិភាក្សា និងអនុម័ត លើកសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តបាត់ដំបង
៦-សំណួរ-ចម្លើយ និងការបញ្ចេញមតិយោបល់
៧-បញ្ហាផ្សេងៗ
៨-ប្រសាសន៍បូកសរុប និងផ្តាំផ្ញើរបស់ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ៕