ព្រឹកថ្ងៃសុ្រក ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៩ ខេត្តបាត់ដំបង បានរៀបចំព្រឹត្តិការណ៍បាត់ដំបងម៉ារ៉ាតុន ឆ្នាំ២០១៩ នៅបរិវេណមុខអាគារបេតិកភ័ណ្ឌសាលាខេត្ត ដែលមានកិច្ចសហការរវាង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង និងរដ្ឋបាលខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មាន ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ឯកឧត្ត ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ព្រមទាំងឯកឧត្តម អភិបាលរងខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងអង្គការសមាគន៍ជាតិ អន្តរជាតិ បានអញ្ជើញចូលរួម យ៉ាងច្រើនកុះករ ។
សូមជម្រាបថា ព្រឹត្តិការណ៍ម៉ារ៉ាតុន ឆ្នាំ២០១៩ នេះបានរៀបចំឡើងជាលើកទី៣ហើយ ដោយសហភាពសហព័ន្ធយុវជនក្ពុជាខេត្តបាត់ដំបង និងរដ្ឋបាលខេត្តបាត់ដំបង ក្នុងគោលបំណង ចូលរួមលើស្ទួយវិស័យកីឡា បំផុសឲ្យយុវជនចេះស្រលាញ់កីឡា ព្រោះកីឡានាំមកនៅសុខភាពល្អ ព្រមទាំងដើម្បីអបអរសាទរ ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ឆ្នាំ២០១៩ ដែលនឹងរៀបចំឡើងនៅបរិវេណវិទ្យាល័យនេតយ៉ង់ ចាប់ពីថ្ងៃទី ១២ ដល់១៦ ខែមេសា ឆ្នាំ២០១៩ខាងមុខឆាប់ៗនេះ ៕