រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ធនាគារវឌ្ឍនៈ សាខាខេត្តបាត់ដំបង បានផ្តល់ម៉ាស់ ចំនួន ១២ម៉ឺន ៥ពាន់ ម៉ាស់ និងអាកុលចំនួន ៦០០លីត្រ ដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩

  • 2.0ពាន់
  • ដោយ Admin

នៅរសៀលថ្ងៃសុក្រ ៥រោច ខែចែត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលម៉ាស់ចំនួន ១២ម៉ឺន ៥ពាន់ ម៉ាស់ និងអាកុល ២០ កាដុង ស្មើនឹង ៦០០ លីត្រ ពីធនាគារវឌ្ឍនៈ សាខាខេត្តបាត់ដំបង សម្រាប់រដ្ឋបាលខេត្តចាត់ចែងប្រើប្រាស់ក្នុងការបង្ការ ការពារជំងឺកូវីដ ១៩ ក្នុងខេត្តបាត់ដំបង។

ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណចំពោះ ធនគារវឌ្ឍនៈ  ដែលបានផ្តល់ជូនម៉ាស់ និងអាកុល មករដ្ឋបាលខេត្ត ដែលជាតម្រូវការចាំបាច់ ដើម្បីយកទៅប្រើប្រាស់ការបង្ការ ការពារ ទប់ស្កាត់ ជំងឺកូវីដ ១៩ ។

សូមជម្រាបជូនដែរថា ធនាគារវឌ្ឍនៈ បានផ្តល់ម៉ាស់ចំនួន ១២៥.០០០ ម៉ាស់ និងអាកុល ២០ពីដុង ស្មើនឹង ៦០០ លីត្រ សម្រាប់រដ្ឋបាលខេត្តចាត់ចែងប្រើប្រាស់ក្នុងការបង្ការ ទប់ស្កាត់ជំងឺកូវីដ ១៩ផងដែរ៕

អត្ថបទទាក់ទង