រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

យុទ្ធនាការចាក់វ៉ាក់សាំងខនាថ្ងៃដំបូង រដ្ឋបាលខេត្តបាត់ដំបង ចាក់វ៉ាក់សាំង អ្នកដែលស្ម័គ្រចិត្ត ប្រមាណជាង ១ ពាន់នាក់

  • 1.4ពាន់
  • ដោយ Admin

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថៃទី០១ ខែមេសា ឆ្នាំ២០២១  ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញពិនិត្យមើលការដំណើរការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅសាលាខេត្តបាតដំបង។

ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសនេះសម្រាប់ខេត្តបាត់ដំបង មានចំនួន ៤ ម៉ឺនដូស ដែលក្រុមការងារបានរៀបចំកន្លែងសម្រាប់ចាក់ចំនួន ៥ទីតាំងផ្សេងៗគ្នា រួមមាន ៖ សាលាខេត្តបាត់ដំបង មន្ទីរពេទ្យខេត្តបាត់ដំបង មន្ទីរពេទ្យបង្អែកមោងឫស្សី មន្ទីរពេទ្យថ្មគោល និងមន្ទីរពេទ្យបវេល ។

គូរបញ្ជាក់ផងដែរ នាថ្ងៃដំបូងនាយុទ្ធនាការចាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជាទិញពីសាធារណៈរដ្ឋប្រជានាមិត្តចិន សម្រាប់ខេត្តបាត់ដំបង ចាក់បាន ១០១៤ នាក់ ផងដែរ៕

អត្ថបទទាក់ទង