រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី០៦ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ នៅសាលាខេត្តបាត់ដំបង

  • 691
  • ដោយ Admin

នៅរសៀលថ្ងៃអង្គារ៍ ២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងលោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ នៅសាលាខេត្តបាត់ដំបង ដែលមាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុ  និងលោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត ។

នៅក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី ៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិ៣ មានបៀបវារៈ ដូចខាងក្រោម៖

១-អនុម័តលើសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំវិសាមញ្ញលើកទី៦
២-ពិនិត្យ និងអនុម័តលើកការបែងចែកប្រាក់រង្វាន់ជូនមន្ត្រីរាជការសាលាខេត្ត
៣-ពិភាក្សា និងអនុម័តការប្រតិបត្តិតាមខ្លឹមសារលិខិតលេខ ០៦០/២១ ល.ឆ.ត.ប.អ.ប.ព ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ របស់អង្គភាពប្រឆាំងអំពើពុករលួយ
៤-សំណួរ-ចម្លើយ និងការបញ្ចេញមតិយោបល់
៥-បញ្ហាផ្សេងៗ
៦-ប្រសាសន៍បូកសរុប និងផ្តាំផ្ញើរបស់ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ៕

អត្ថបទទាក់ទង