នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែចែត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោក អភិបាលរង នៃគណៈអភិបាលខេត្ត ទទួលម៉ាស់ និងអាកុលពីលោកតំណាងក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី នៅសាលាខេត្តបាត់ដំបង ។
ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ដែលបានផ្តល់ជូនម៉ាស់ និងអាកុល មករដ្ឋបាលខេត្ត ដែលជាតម្រូវការចាំបាច់ដើម្បីយកទៅប្រើប្រាស់ការបង្ការ ការពារ ទប់ស្កាត់ ជំងឺកូវីដ ១៩ ។
សូមជម្រាបជូនដែរថា ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី បានផ្តល់ម៉ាស់ចំនួន ៧៥០០ ម៉ាស់ និងអាកុល ១៥ ពីដុង ស្មើនឹង ៧៥លីត្រ សម្រាប់រដ្ឋបាលខេត្តចាត់ចែងប្រើប្រាស់ក្នុងការបង្ការ ទប់ស្កាត់ ជំងឺកូវីដ ១៩ផងដែរ៕